ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀង​ធ្លាក់​ពី​«​ភ្នំ​យាយ​សុំ​»​​ហូរ​​​ជន់​លិច​ផ្ទះ​និង​ដំណាំ​កសិកម្ម​​របស់​អ្នកស្រុក​ម៉ាឡៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​រយៈពេល​២​ថ្ងៃនេះ ​នៅ​ថ្ងៃ​ទី​២១​ និង​២២ កញ្ញា ឆ្នាំ​២០២១ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​រយៈពេល​២​ថ្ងៃនេះ ​នៅ​ថ្ងៃ​ទី​២១​ និង​២២ កញ្ញា ឆ្នាំ​២០២១ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់ទឹកភ្លៀងដែលបាន​ប៉ះពាល់​ផ្ទះ​សម្បែងរបស់​ប្រជាពលរដ្ឋ​ ស្ថិតក្នុងភូមិ​បឹង​ជ​ម្រុ​ក​ជិត​៧០០​គ្រួសារ​ ស្ថិត​ភូមិ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពេល​ដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ប៉ះ​ពាល់​ផ្ទះ​​ប្រជាពលរដ្ឋ​ប្រមាណ​​​៧០០​គ្រួសារ​ នៅ​ភូមិ​បឹង​ជ​ម្រុ​ក ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ឃើញ​វត្តមាន​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយ​មាន​ជ័យ​ រួម​ជាមួយ​ក្រុមការងារ​ចុះ​ពិ​និ​ត្យមើល​ស្ថានភាព​ជំន​ន់​ទឹកភ្លៀង​ ។

ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល​លិចលង់​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នេះ​ ជា​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី «​ភ្នំ​យាយ​សុំ​» បាន​ហូរ​ធ្លាក់​ជន់​លិច​ផ្ទះ ​និង​ដំណាំ​កសិកម្ម​នៅ​ភូមិ​សា​ស្គ្រ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។ ​ក្នុង​ឱកាស​ចុះ​ពិនិត្យ ​ឯកឧត្តម គន់ គី​ម បានចាត់អោយ​កាយ​រំដោះ​មុខទឹក​ចំនួន​៥​កន្លែង​ និង​ដាក់​ស្ពាន​បណ្តុះ​អាសន្ន​ចំនួន​២​កន្លែង។

​គិតមកដល់ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​ នេះ​ ស្ថាន​ជំនន់​ទឹកភ្លៀងនៅ​ភូមិ​បឹង​ជ​ម្រុ​ក ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ត្រូវ​បាន​ស្រក​ ។
ដោយ​យោង​តាម​របាយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ក្នុង​ចំណោម​៩​ស្រុក​/​ក្រុងមាន​៥​ស្រុក​/​ក្រុង​រង​ផល​ប៉ៈ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​មានស្រុក​ម៉ា​ឡៃ ស្រុក​មង្គល​បូ​រី ស្រុក​អូរ​ជ្រៅ ស្រុក​ភ្នំស្រុក និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​រង​ផល​ប៉ៈ​ពាល់​ចំនួន​៥,១៣០​គ្រួសារ មនុស្ស​រាយ​ចំនួន​២១,៤៨៣​នាក់ ស្រី​៩,៣០៥​នាក់ លង់ទឹក​ស្លាប់​១​នាក់ ជម្លៀស​រក​ទីទួល​សុវត្ថិភាព​១៥៨​គ្រួសារ មនុស្ស​រាយ​៥០៨​នាក់​ស្រី​២៥៨​នាក់ និង​ប៉ៈ​ពាល់​ស្រូវ​ចំនួន​១២,០៣៨​ហិ​កតា ដំ​ឡូ​មី​ចំនួន​២,២៥៥​ហិ​កតា ដំណាំ​រួម​ផ្សំ​ចំនួន​១១៤​ហិ​កតា លិច​សាលារៀន​ចំនួន​២៨​កន្លែង លិច​វត្ត​១០​កន្លែង ទឹក​លិច​និង​ហូរ​កាត់​ផ្លូវ​ចំនួន​២៩៦​ខ្សែ​មាន​ប្រវែង​៨៦,៦០៣​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ