ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា ៖ មិនមានប្រទេសណាមួយអាចបញ្ឈប់វិបត្តិកូវីដ-១៩ តែម្នាក់ឯងបានទេ

1 ខែ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​យល់​ស្រប​នឹង​ទស្សនៈ​ថា គ្មាន​ប្រទេស​ណា​អាច​បញ្ឈប់​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ តែ​ម្នាក់ឯង​បាន​នោះ​ទេ…

រាជធានី ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​យល់​ស្រប​នឹង​ទស្សនៈ​ថា គ្មាន​ប្រទេស​ណា​អាច​បញ្ឈប់​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ តែ​ម្នាក់ឯង​បាន​នោះ​ទេ ត្រូវ​ធ្វើការ​រួម​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។

យោង​តាម​ស​ន្ទ​រក​ថា ក្នុង​កិច្ចប្រជុំ​កំពូល​សកល​ស្ដី​ពី​ជំងឺ​កូ​វី​ដ​-១៩ «​ការ​បញ្ចប់​ការ​រាតត្បាត និង​ការ​កសាង​ឡើង​វិញ​ឲ្យ​កាន់តែ​ប្រសើរ​» នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា «​ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ គឺជា​វិបត្តិ​រួម ។

ហេតុនេះ កម្ពុជា​យល់​ស្រប​នឹង​ទស្សនៈ​ថា គ្មាន​ប្រទេស​ណា​អាច​បញ្ឈប់​វិបត្តិ​នេះ​តែ​ម្នាក់ឯង​បាន​នោះ​ទេ ។ យើង​ត្រូវ​ធ្វើការ​រួម​គ្នា គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ចង​ចាំ​ថា មិន​មាន​នរណារ​ម្នាក់​អាច​មាន​សុវត្ថិភាព​នោះ​ទេ ដរាបណា​ទាំងអស់​គ្នា​មិន​ទាន់​មាន​សុវត្ថិភាព​»​។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ទៀត​ថា «​ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា យើង​ត្រូវ​តែ​រួម​គ្នា​ធ្វើ​កិច្ចការ​នេះ តាម​សមត្ថភាព និង​សមត្ថភាព​រៀងខ្លួន​ក្នុង​ទឹកចិត្ត​ស្មោះសរ ការ​ទទួលខុសត្រូវ​ខ្ពស់ សប្បុរស​ម៌ និង​មិន​មាន​បង្កប់​នូវ​របៀបវារៈ​នយោបាយ​» ។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា កម្ពុជា​ចូលរួម​ជាមួយនឹង​សហគមន៍​អន្ដរជាតិ ក្នុង​ការ​ប្ដេជ្ញា​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង «​សេចក្តី​ព្រាង​គោលដៅ​» ដែល​ជា​លទ្ធផល​ដ៏​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​កូ​វី​ដ​-១៩ សកល​នេះ ។ ជា​ការ​ពិត​គិត​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឈាន​មក​ដល់​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២១​នេះ​នៅ​បន្ដ​ប្រឈម​នឹង​ភាព​មិន​ប្រាក​ប្រជា​ខ្ពស់ ដោយសារ​ហានិភ័យ​ពីរ​លក​នៃ​ការ​បំប្លែង​ខ្លួន​ថ្មី​ៗ​របស់​វីរុស​កូ​រ៉ូ​ណា ដែល​មាន​សភាព​កាន់តែ​កាច​សាហាវ និង​បន្ដ​រំខាន​ដល់​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ទូទៅ ។

ក្នុង​ស​ន្ទ​រក​ថា សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​យល់​ថា ប្រទេស​ទាំងអស់​ត្រូវ​ប្រឹងប្រែង និង​រួម​សាមគ្គី​គ្នា​ជា​ឆ្លុ​ង​មួយ ដើម្បី​សម្រេច​គោលដៅ​ដ៏​ចម្បង​នេះ​ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ និង​ចៀសវាង​ឲ្យ​បាន​នូវ​ការ​យក​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ជា​របៀបវារៈ​នយោបាយ ឬ​បម្រើ​របៀបវារៈ​នយោបាយ​របស់​ខ្លួន ៕