រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ កញ្ញា ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់ សាធារណជនជ្រាបថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ព្រមទាំងយោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (World Health Organization) ដែលបានណែនាំឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ អាច មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពសាំទប់ទល់នឹងវីរុសកូវីដ-១៩ ដូចនេះ (គ.វ.ក-១៩) សូមគោរព អញ្ជើញប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ដែលបានព្យាបាលជាសះស្បើយពីជំងឺកូរីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ។
នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ