ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេនទី១វត្តព្រៃឆ្លាក់ដែលបិទខ្ទប់ ពុទ្ធបរិស័ទនាំគ្នាដាក់បាត្រក្រៅរបងវត្ត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញាឆ្នាំ២០២១…

ខេត្តស្វាយរៀង ៖ នៅថ្ងៃ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញាឆ្នាំ២០២១ នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ប្រជាពុទ្ធបរិស័ទ បានមកចូលរួមកាន់បិណ្ឌវេនទី១ ជាធម្មតា ទោះបីវត្តព្រៃឆ្លាក់ត្រូវបានបិទខ្ទប់ក៏ដោយ។ ពិធីកាន់បិណ្ឌនៅវត្តព្រៃឆ្លាក់នេះគឺត្រូវរៀបចំដាក់តុរាប់បាត្រ នៅខាងក្រៅរបងវត្ត ដោយអនុវត្តតាមវិធានរបស់ក្រងសួងសុខាភិបាល និងរក្សាគម្លាតសង្គម ១,៥ម៉ែត្រពីគ្នា។

ចង្ហាន់បិណ្ឌបាត្រគឺត្រូវដាក់ក្នុងប្រអប់ ឬឆ្នាំង ចានស្រាក់ ចំណែកព្រះសង្ឃគង់នៅក្នុងរបងវត្ត បង្សុកូលពីចម្ងាយ រួចព្រះសង្ឃនិមន្តម្តង១អង្គ មកយកចង្ហាន់បិណ្ឌបាត្រ ទៅឆាន់ ១អង្គៗតាមសាលា តាមក្រោមដើមឈើ និងទីធ្លាវត្តដោយរក្សាគម្លាត ពេលក្នុងពិធីពាក់ម៉ាស់ និងបាញ់កម្ដៅ បាញ់អាល់កុល ដោយមានការប្រុងប្រយត្ន័។ អាជ្ញាធរ មន្ត្រីធម្មការ បានចុះពិនិត្យ និងសម្របសម្រួល ក្នុងការអនុវត្តវិធាន របស់ក្រសួង និងវិធានរបស់រាជរដ្ឋាភិបាលបានល្អប្រសើរ។ ដូច្នេះប្រជាពុទ្ធបរិស័ទដែលកាន់វេនសូមអញ្ជើញមកកាន់វេនតាមកាកំណត់រៀងៗខ្លួន គណៈកម្មការ អាជ្ញាធរចាំជួយសម្រួល និងអនុវត្តតាមសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ