ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយជាបឋម សម្រាប់អ្នកបាក់ទឹកចិត្តដោយសារអត់កូន

2 ឆ្នាំ មុន

តើអ្នកមានអារម្មណ៍ថា ជីវិតអ្នកមិនអាចមានកូនមែនទេ? តើអ្នកចូលគេងនិងក្រោកពីគេង ទាំងអស់អារម្មណ៍អន់ចិត្តនឹងខ្លួនឯងថាមិនអាចមានផ្ទៃពោះមែនទេ? អ្នកប្រហែលជាមានបញ្ហាបាក់ទឹកចិត្ត ដោយសារបញ្ហាអត់កូនហើយ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីដំណោះស្រាយខ្លះៗ ដែលអាចជួយអ្នកបាន។ ប្រហែលជាអ្នកគិតថាការប្រឹក្សាជាមួយនឹងអ្នកជំនាញ គឺជាការដោះស្រាយតែសម្រាប់ប្តីប្រពន្ធមានទំនាស់ហើយ។…

តើអ្នកមានអារម្មណ៍ថា ជីវិតអ្នកមិនអាចមានកូនមែនទេ? តើអ្នកចូលគេងនិងក្រោកពីគេង ទាំងអស់អារម្មណ៍អន់ចិត្តនឹងខ្លួនឯងថាមិនអាចមានផ្ទៃពោះមែនទេ? អ្នកប្រហែលជាមានបញ្ហាបាក់ទឹកចិត្ត ដោយសារបញ្ហាអត់កូនហើយ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីដំណោះស្រាយខ្លះៗ ដែលអាចជួយអ្នកបាន។

ប្រហែលជាអ្នកគិតថាការប្រឹក្សាជាមួយនឹងអ្នកជំនាញ គឺជាការដោះស្រាយតែសម្រាប់ប្តីប្រពន្ធមានទំនាស់ហើយ។ តែវាមិនត្រឹមតែរឿងមួយនេះទេ។ ពេលដែលអ្នកមានការបាក់ទឹកចិត្តដោយសារបញ្ហាមិនអាចមានកូន អ្នកជំនាញក៏អាចជួយបានដែរ។ ការហ៊ានប្រាប់និងលើកឡើងពីបញ្ហាក្នុងចិត្ត គឺពិតជាអាចធ្វើឱ្យធូរក្នុងចិត្តបាន។

មួយវិញទៀត អ្នកអាចស​ម្រាកបីខែមុនពេលអ្នកព្យាយាមម្តងទៀត។ ផ្តល់ឱកាសឱ្យខ្លួនឯងដើម្បីចេញពីសម្ពាធ និង កុំឱ្យមានការរំពឹងពេក។ គ្រាន់តែបញ្ឈប់ការរំពឹងរបស់អ្នក ហើយឱ្យអ្វីៗទៅតាមសម្រួល អាចជួយអ្នកយ៉ាងច្រើន។

ផ្លាស់ប្តូរទម្លាប់របស់អ្នកឡើងវិញដើម្បីឱ្យអ្នកចូលរួមក្នុងសកម្មភាពវិជ្ជមាន ជាពិសេសសកម្មភាពដែលផ្តោតលើការធ្វើឱ្យកាលៈទេសៈរបស់អ្នកដទៃប្រសើរឡើង។ ភាពគ្មានកូនអាចធ្វើឱ្យអ្នកមានអារម្មណ៍ជាប់គាំង។ ចូរធ្វើអ្វីៗដែលល្អ ដើម្បីបន្លប់ចិត្តអ្នកកុំឱ្យគិតផ្តោតលើការមានកូនពេក។​ ចូររកអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហាអត់កូនរបស់អ្នក ហើយជឿទុកចិត្តលើការព្យាបាល និង​ កុំសូវបារម្ភច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ