ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាមញ្ញៗដើម្បីលើកទឹកចិត្តកូនឱ្យប្រឹងរៀន និងជោគជ័យក្នុងការសិក្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានវិធីសាមញ្ញៗមួយចំនួន ដើម្បីលើកទឹកចិត្តកូនៗឱ្យប្រឹងរៀនសូត្រ និងជោគជ័យនៅក្នុងការសិក្សារបស់ពួកគេ ។ គន្លឹះខាងក្រោមនេះនឹងពន្យល់អំពីចំណុចងាយៗដែលអ្នកអាចធ្វើបាន ដើម្បីជួយជំរុញកូនរបស់អ្នកឱ្យអាន រៀន និងទទួលបានជោគជ័យក្នុងការសិក្សា…

រាជធានីភ្នំពេញ ៖ មានវិធីសាមញ្ញៗមួយចំនួន ដើម្បីលើកទឹកចិត្តកូនៗឱ្យប្រឹងរៀនសូត្រ និងជោគជ័យនៅក្នុងការសិក្សារបស់ពួកគេ ។ គន្លឹះខាងក្រោមនេះនឹងពន្យល់អំពីចំណុចងាយៗដែលអ្នកអាចធ្វើបាន ដើម្បីជួយជំរុញកូនរបស់អ្នកឱ្យអាន រៀន និងទទួលបានជោគជ័យក្នុងការសិក្សា ។ ខាងក្រោមនេះជារឿងងាយៗដែលអ្នកអាចធ្វើដើម្បីជួយកូនអ្នករៀននៅផ្ទះ ៖

បង្ហាញឱ្យកូនរបស់អ្នកដឹងថា អ្នកជឿជាក់លើពួកគេ ៖ ប្រាប់កូនរបស់អ្នកឱ្យបានញឹកញាប់ថា អ្នកជឿលើពួកគេ ។ អនុញ្ញាតឱ្យកូនរបស់អ្នកឮ ដោយចាប់ផ្តើមតាំងពីនៅវ័យក្មេងថា អ្នកជឿជាក់លើសមត្ថភាពរបស់អ្នកថា គេអាចធ្វើបានល្អ ។

និយាយ ច្រៀង និងអានជាមួយកូនរបស់អ្នក ៖ និយាយ ច្រៀង និងអានសៀវភៅជាមួយគ្នាឱ្យបានញឹកញាប់តាមដែលអ្នកអាច ។ ស្វែងរកវិធីសប្បាយៗខ្លះដើម្បីអានជាមួយកូនអ្នក ។

ចូលរួមជាមួយគ្រួសាររបស់អ្នក ៖ ស្នើរសុំមនុស្សទាំងអស់ដែលខ្វល់អំពីកូនរបស់អ្នក ដូចជាមីង ពូ ជីដូន ជីតា អ្នកមើលថែទារក អ្នកជិតខាង និងមិត្តភក្តិដើម្បីលើកទឹកចិត្តកូនរបស់អ្នកឱ្យរៀនបានល្អនៅសាលា ។ សូមឱ្យកូនរបស់អ្នកកាន់សៀវភៅជាប់ខ្លួន ហើយនាំកូនអ្នកទៅបណ្ណាគារទិញសៀវភៅជាប្រចាំ ។

កំណត់ការមើលទូរទស្សន៍របស់កូនអ្នក ៖ ព្យាយាមគ្រប់គ្រងថា តើកូនរបស់អ្នកមើលទូរទស្សន៍យូរប៉ុន្មាន ។ នេះរួមបញ្ចូលទាំងនៅពេលកូនរបស់អ្នកនៅជាមួយអ្នក ឬនៅផ្ទះតែម្នាក់ឯង ។ កុមារត្រូវការស្តាប់ និងនិយាយជាមួយមនុស្សធំ ដើម្បីបង្កើតជំនាញភាសារបស់ពួកគេ ។

មានអាកប្បកិរិយាវិជ្ជមាន ចំពោះសាលារៀន និងការរៀនសូត្រ ៖ ចាប់អារម្មណ៍លើរបៀបដែលកូនរបស់អ្នកកំពុងធ្វើនៅសាលា ដូច្នេះពួកគេនឹងជឿជាក់ថា ការរៀនសូត្រមានសារៈសំខាន់ ។ ចូររកវិធីបន្ថែមដើម្បីជួយកូនរបស់អ្នកឱ្យជោគជ័យក្នុងសាលា ។

ត្រូវប្រាកដថា កូនរបស់អ្នកធ្វើកិច្ចការផ្ទះ ៖ ពិនិត្យមើលកិច្ចការផ្ទះរបស់កូនអ្នករាល់យប់ ។ សុំឱ្យកូនអ្នកពន្យល់ពីអ្វីដែលពួកគេកំពុងរៀន ។ ត្រូវប្រាកដថា កិច្ចការផ្ទះត្រូវបានបញ្ចប់ ។ បើអាចសូមរកកន្លែងស្ងាត់មួយសម្រាប់កូនរបស់អ្នកដើម្បីសិក្សា ហើយកំណត់ពេលវេលារៀងរាល់ល្ងាចសម្រាប់កិច្ចការផ្ទះ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។