ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ផ្អាក១៤​ថ្ងៃ​នូវ​សកម្មភាព​ការងារ​មុខរបរ​មាន​ហានិភ័យ​ខ្ពស់ និង​ការ​ជួបជុំ​មនុស្ស​ជា​លក្ខណៈ​ឯក​ជន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ បាន​ចេញ​សម្រេច​ស្តី​ពី​ការ​បន្ត​ដាក់​ចេញ​នូវ​

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ បាន​ចេញ​សម្រេច​ស្តី​ពី​ការ​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ត្រូវ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ខាងក្រោម​៖

-​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដែល​មិន​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ត្រូវ​បន្ត​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​។

-អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​គ្រប់​ប្រភេទ ជា​អាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ ។​

-រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សូន​កម្សាន្ត​នានា ។​

-អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​គ្រប់​ប្រភេទ ។

-ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ។​

-រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹ​ប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។

សេចក្តីសម្រេច​បានឱ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ង់ក​ជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១៥ (​ដប់​ប្រាំ​) នាក់ លើកលែងតែ​ក្នុង​ករណី ដូច​ខាងក្រោម​៖

-ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ ទី​សំណាក់​ជាមួយ​គ្នា ។​

-ការ​រៀបចំ​ពិធី​បុណ្យស.ព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយ​ពេល​យក​សំណាក​សាកស.ព​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ។​

-ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្តវិធាន​ការ​សុខាភិបាល ជា​អាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំងការពារ​ជំងឺ​កូ​វី​ដ​-១៩ ។​

-ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត

-ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការបំពេញ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។​

-ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី ។​

-ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ ក្នុង​គោលបំណងផ្សេង​ទៀត​​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

-រាល់​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាមឃាត់​។

សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​ត្រូវ​បាន​លើកលែង​ដូច​ក្នុង​ប្រការ​៣ នៃ​សេចក្តីសម្រេច​លេ​៖ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ ដើម្បី​សម្លា.ប់​មេរោគ ការ​វាស់​កម្តៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ ៣ ការពារ និង​៣ កុំ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។

ក្នុង​ករណី​រក​ឃើញ​ថា​ បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ណា ដែល​បំពាន​វិធានការ​ ៖ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំ​ពោ​៖ បុគ្គល​ល្មើស ស្រប​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ ហើយ​ចំពោះ​ទីតាំង​ដែល​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​ត្រូវ​បាន​បិទ​ទីតាំង​មុន​ពេល​ចូល​ជា​ធរមាន​នៃ​សេចក្តីសម្រេច​នេះ និង​ទីតាំង​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទុ​ន រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​​សុខា​ភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​គ្រប់គ្រង និង​ចាត់វិធានការ​ឱ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​កាត់​ផ្តាច់​ឫសគល់​នៃ​ប្រភព​ចម្លងជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ