ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅប្រទេសចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង សម្តេចម៉ែ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង សម្តេចម៉ែ នរោត្តម មុនីនាថ សីហ​នុ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​ដួស​ទី ២ នៅ​ប្រទេស​ចិន​។

តាម​រយៈ​រូបភាព​របស់​ព្រះ​អង្គ​ទាំង​ទ្វេ ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុសផុល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កូនចៅ ចៅទួត បានឃើញ​ក្រុម​គ្រូពេទ្យ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ថ្វាយ​ជូន​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ លោក​ជំទាវ សុខ គី​ម​លាង ។

បន្ថែម​ពីលើ​ការ​បង្ហោះ​រូបភាព​បង្ហាញ​នូវ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្ដេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហ​នុ កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ថ្វាយ​ដោយ​ក្រុម​គ្រូពេទ្យ​ចិន លោក​ជំទាវ សុខ គី​ម​លាង ក៏​បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា «​ព្រះករុណា​ជា​អង្គ​ម្ចាស់​ជាទី​គោរព​សក្កា​រះ​តម្កល់​លើ​ត្បូង នឹង​ហ្លួង​ម៉ែ​ជាទី​គោរព​សក្កា​រះ​បំផុត​។ សព្វ​ព្រះ​រាជ្យ​ហារ​ទ័យ​ប្រទាន​អ្នកគ្រូ​ពេទ្យ​ចាក់​វ៉ា​សាំង​ថា្វ​យ​ដុះ​ទី​ពី​រួច​ហើយ​។ បងប្អូន ជាទី​ស្រឡាញ់​» ។

សូម​រម្លឹក​ថា ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សម្ដេចព្រះ​វរ​រាច​មាតា បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​តាម​កាលកំណត់​ជា​ទៀងទាត់​ពី​ក្រុម​វេជ្ជបណ្ឌិត​ចំណាន​ៗ​របស់​ចិន ដែល​ថ្វាយ​ជា​ពិសេស​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ តាម​គម្រោង​ព្រះ​អង្គ​ទាំង​ទ្វេ​នឹង​យាង​មាតុភូមិនិវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នា​ថ្ងៃ​ទី ២៥ ខែកញ្ញា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ