ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suzuki Cup ៖ គ្រូ​ម៉ា​ឡេ​ស៊ី​ចាត់​ទុក​វៀតណាម​ជា​ក្រុម​ខ្លាំង និងថាកុំ​មើល​ស្រាល​កម្ពុជា

2 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួរ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល B រួម​ជាមួយ​វៀតណាម (​ក្រុម​ការពារ​តំណែង​ជើងឯក​), ម៉ា​ឡេ​ស៊ី​,

កូ​ឡា​ឡាំ​ពួរ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល B រួម​ជាមួយ​វៀតណាម (​ក្រុម​ការពារ​តំណែង​ជើងឯក​), ម៉ា​ឡេ​ស៊ី​, ឥណ្ឌូ​ណេ​ស៊ី និង​ឡាវ សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០២០ ដែល​លើក​ពេល​មក​រៀបចំ​ធ្វើ​នៅ​ចុងឆ្នាំ ២០២១ ខាង​មុខ​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា​។

ក្រោយ​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​ចេញ​ជា​ផ្លូវការ លោក Tan Cheng Hoe គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី បាន​ចាត់​ទុក​វៀតណាម​ជា​ក្រុម​ខ្លាំង និង​មិន​មើល​ស្រាល​កម្ពុជា​ទេ ព្រោះ​មាន​កីឡាករ​ដែល​មាន​ទេព​កោសល្យ​។

លោក Tan Cheng Hoe ថ្លែង​បាន​ថ្លែង​ថា «​ជា​ការ​ពិត​យើង​ដឹង​ថា វៀតណាម​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ពូ​ល B​។ ប៉ុន្តែ​យើង​មិន​អាច​ផ្តោត​តែ​លើ​វៀតណាម​នោះ​ទេ​។ យើង​ដឹង​ហើយ​ថា ឥណ្ឌូ​ណេ​ស៊ី​គឺជា​គូប្រជែង​ដ៏​សំខាន់​របស់​យើង​តាំងពី​យូរ​មក​ហើយ​។ យើង​មិន​អាច​មើល​ស្រាល​កម្ពុជា​បាន​ទេ ព្រោះ​ពួក​គេ​មាន​កីឡាករ​ដែល​មាន​ទេព​កោសល្យ រួម​ទាំង​ឡាវ​ក៏​ដោយ​។ យើង​ត្រូវ​តែ​ផ្តោត​ជា​និច្ច​សម្រាប់​រាល់​ការ​ប្រកួត​»​។

កាលវិភាគ​ប្រកួត​ផ្លូវការ​ក្នុង​ពូ​ល B របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ៖
៦/១២/២០២១ កម្ពុជា Vs ម៉ា​ឡេ​ស៊ី
៩/១២/២០២១ ឥណ្ឌូ​ណេ​ស៊ី Vs កម្ពុជា
១៥/១២/២០២១ កម្ពុជា Vs ឡាវ
១៩/១២/២០២១ វៀតណាម Vs កម្ពុជា

លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​សរុប​៖
ពូ​ល A៖ ថៃ​,​មី​យ៉ា​ន់​ម៉ា​,​ហ្វី​លី​ពី​ន​,​សិង្ហ​បុរី និង​ក្រុម​វគ្គ​ជម្រុះ (​ប្រ៊ុ​យ​ណេ ឬ ទី​ម័​រ​ខាងកើត​)
ពូ​ល B៖ វៀតណាម​,​ម៉ា​ឡេ​ស៊ី​,​ឥណ្ឌូ​ណេ​ស៊ី​,​កម្ពុជា និង​ឡាវ

សូម​បញ្ជាក់​ថា ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០២០ គ្រោង​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២៕ (​ដកស្រង់​ពី សមាគម​បាល់ទាត់​ម៉ា​ឡេ​ស៊ី​/ FAM)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ