ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃ តែត្រូវម្ចាស់ដេញតាមទាន់ស្រែកចោរៗទើបឃាត់បានម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំង​នគរបាល​ដេញ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​កៀរ​ផ្តួល និង​ស្រែក​ឆោឡោ ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំង​នគរបាល​ដេញ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​កៀរ​ផ្តួល និង​ស្រែក​ឆោឡោ ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ណ​ត​ប្រី​ដ កែវ​ផ្លូវ​បេតុង ចូល​ផ្សា​រតនា​ផ្លា​ហ្សា ក្នុងភូមិ ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន រូប​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ជិះ​ម៉ូតូ​ម៉ាក Nex ពណ៌​សលាយ​ខ្មៅ​អត់​ស្លាក​លេខ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​គេចខ្លួន ដោយ​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែក​ចោរ​ៗ និង​កៀរ​ផ្តួល​ហើយ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់ ។

តាម​ម្ចាស់​ទូរស័ព្ទ​ដែល​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​ឡាញ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក CPX ពណ៌​ស​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណ​ត​ប្រី​ដ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ដោយ​កាន់​ទូរស័ព្ទ​និយាយ​ពេល​មក​ដល់​ចំណុច​មុខ​ស្ថាន​នី​ប្រេង ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ស្រាប់តែ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​សម្រេច​រួច​គេចខ្លួន ។

ខណៈនោះ​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​បើក​កៀរ​ផ្តួល​ត្រូវ​ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់ ។ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ដោយ​នាំ​ទូរស័ព្ទ​យក​ទៅ​ជាមួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ