ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិណ្ឌ​ទី​១! ពលរដ្ឋ​នៅ​ភ្នំពេញ​នាំ​គ្នា​ទៅ​វត្ត​យ៉ាងច្រើន​កុះករ​​ ដោយ​អនុវត្ត​តាម​វិធានការក្រសួង

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ពិធីបុណ្យ​ភ្ជំបិណ្ឌ​គឺជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ពុទ្ធសាសនិកជន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ដែល​កាន់​ពុទ្ធ

រាជធានី​ភ្នំពេញ ​៖ ពិធីបុណ្យ​ភ្ជំបិណ្ឌ​គឺជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ពុទ្ធសាសនិកជន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ដែល​កាន់​ពុទ្ធសាសនា បើ​ទោះបី​ជាប់រវល់​យ៉ាងណា​ក៏​ដោយ ក៏​មនុស្ស​ម្នា ប្រុស​ស្រី ក្មេង​ចាស់ ត្រូវ​តែ​ឆ្លៀតពេល ដើម្បី​ទៅ​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន នៅ​តាម​បណ្តា​វត្ត​អារាម​នានា​ដែល​ពួក​គាត់​មានសទ្ធា​ជ្រះថ្លា​។

សម្រាប់​ថ្ងៃ​ទី​១ ឬ​បិណ្ឌ​ទី​១​នេះ បើ​ទោះបី​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស មាន​បញ្ហា​ប្រឈម​នៃ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​យ៉ាងណា​ក្តី តែ​សម្រាប់​ពុទ្ធសាសនិកជន នៅ​តែ​សម្រុក​ទៅ​វត្ត​ជា​និច្ច​មិន​ខកខាន​ឡើយ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២ ក​​ញ្ញា​នេះ នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​វត្ត​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ វត្ត​ចិន​ដំ​ដែក​ខាងជើង ខាងត្បូង វត្ត​ស្រះ​ចក ខណ្ឌដូនពេញ វត្ត​នាគ​វ័​ន្ត​ខណ្ឌទួលគោក វត្ត​ញាណរ​ង្ស៊ី​ ខណ្ឌ​ប្ញ​ស្សី​កែវ​ជាដើម មាន​ពុទ្ធបរិស័ទ​យ៉ាងច្រើន បាន​សម្រុក​ទៅ​ធ្វើបុណ្យ​ទាន​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក្រោម​ការ​មើលថែ​សន្តិសុខ ​ជា​ពិសេស​វិធានការ​ណ៌​​កូ​វី​ដ​១៩​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​តាម​វត្ត​កន្លង​មក​។

អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ គឺ​នៅ​តាម​បណ្តា​វត្ត​ទាំងនេះ បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ដាក់​ចេញ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ដោយ​ពុទ្ធសាសនិកជន បាន​ពាក់​ម៉ាស វាស់​កំ​ដៅ បាញ់​អាកុល ជាមួយនឹង​ការ​រៀបចំ​សណ្តាប់​យ៉ាង​ល្អ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ផង​ដែរ ។​ ប៉ុន្តែ​អ្វី​ជា​ការ​កត់សំគាល់​មួយទៀត​នោះ ការ​រក្សា​នៅ​គម្លាត​សុវត្ថិភាព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិ​បាល ហាក់​នៅ​មាន​កំរិត​នូវឡើយ ដែល​ទារ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក​និង​ចូលរួម​ទាំងអស់​គ្នា ដើម្បី​កាត់​ផ្តាច់​អោយ​បាន​នូវ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​។

បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​តែង​ប្រមូលគ្នា​ជា​ក្រុម​ដើម្បី​ធ្វើបុណ្យ​សាង​កុសល​ជុំ​គ្នា ដោយ​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​បរិច្ចាគ​បច្ច័យ​ដើម្បី​កសាង​សមិទ្ធផល​នានា​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ដោយ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី១៥​រោច ដែល​មាន​រយៈពេល១៥​ថៃ្ង ដែល​យើង​ហៅ​ថា​បិណ្ឌ​១, បិណ្ឌ​២ រហូត​ដល់​បិណ្ឌ​ទី​១៥ ដែល​ជា​ថៃ្ង​បញ្ចប់ ហៅ​ថា «​ភ្ជុំបិណ្ឌ​»គឺ​ពី​ថ្ងៃ​ទី​២២ ​កញ្ញា​ដល់​ថ្ងៃ​ទី៥ ​តុលា​ ឆ្នាំ​២០២១​នេះ​។

ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​អោយទៅ​បុព្វការី​ជន មាន​មាតាបិតា ជីដូន ជីតា ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​​ចែកឋាន​​ទៅ​៕