ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តង់ដារ​សុខាភិបាល វិធានការ​រដ្ឋបាល និង​ច្បាប់ នឹង​ដាក់​ឲ្យ​អនុវត្តនៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​រៀបចំ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​រៀបចំ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ដាក់​ឲ្យ​អនុវត្ត នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

បើ​យោង​តាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជម្រាប​ជូន ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថា ដោយ​ពិនិត្យ​ឃើញ ស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ មាន​សភាព​ធូរស្រាល និង​ដើម្បី​ជំរុញ​ដំណើរការ​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ទាំងមូល​ទៅ​តាម​គន្លង​ប្រក្រតី​ភាព សូម​ក្រសួងទេសចរណ៍ ត្រៀម​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ដាក់​ឲ្យ អនុវត្ត​នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ។

នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ត្រូវ​ផ្តោត​ទៅ​លើ ទាំង​វិធាន​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដើម្បី​ធានា បាន​ទាំង​ផ្នែក​សុខភាព​សាធារណៈ ទាំង​ការ ងើបឡើង​វិញ នៃ​សេដ្ឋកិច្ចជាតិ ៕