ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​អំពាវនាវ​ឲ្យ​ពលរដ្ឋបន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ ​នៅ​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង​ដែល​មាន​តាំងពី​បុរាណកាល​មក ។ នេះ​ជា​ពេលវេលា​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូន​នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជា​ពិសេស តាម​ទី​វត្ត​អារាម​នានា ។

សម្តេច​លើក​ឡើង​ថា ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ​២០២១ នេះ គឺ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥ រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ កញ្ញា ដល់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ស្នើ សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ ។

សម្តេច​បញ្ជាក់​ថា ៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ​អោយ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច ។ ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ