ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​៣​រូប​បញ្ជូន​ឡើង​តុលា​ការ​ពាក់​ព័ន្ធ​​ក្លែងបន្លំ​​ឯកសារ និងប្រើប្រាស់​ឯកសារ​ក្លែង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​បុរស​៣នាក់​ដែ​គេ​ស្គាល់​សុទ្ធ​សឹង​ជា​ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ​ការ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​បុរស​៣នាក់​ដែ​គេ​ស្គាល់​សុទ្ធ​សឹង​ជា​ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ​ការ ពារ​កម្មករ នៃ​ក្រុមហ៊ុន​ហ្វី​និក ស៊ី​ឃ្យូ​រី​ធី ស៊ី​ស្ទី​ម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ ខ្លួន​បញ្ជូន​ឡើង​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២​០២១ ពាក់​ពន្ធ​ករណី​.​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង​(​ក្លែង​ស្នាម​មេដៃ​លើ​លិខិត​សុំ​អន្តរា​គន៍ និង​ក្លែង​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការ​ស្តី​ពី​គោលបំណង​) ដោយ​មាន​វិវាទ​ជាមួយ​ក្រសួង​ការងារ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែ​កម្ភៈ ឆ្នាំ​២​០២១ ។

បុរស​ទាំង​៣​នាក់​នោះ​រួមមាន ៖ ១-​ឈ្មោះ ពេជ្រ បូ​រិ​ន អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​ប្រធាន​សហជីព​ឯករាជ្យ​ការពារ​កម្មករ នៃ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូរិ​ធី ស៊ី​ស្ទី​ម ស្នាក់​នៅផ្ទះ​លេខ​២T ផ្លូវលំ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ២-​ឈ្មោះ សៅ មុន្នី អាយុ​៥២​ឆ្នាំ មុខរបរ​ជា​អនុប្រធាន​សហជីព​ឯករាជ្យ​ការពារ​កម្មករ នៃ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រី​ធី ស៊ី​ស្ទេ​ម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​២០០២ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ ប៉ុន អេ​ង​សូ អាយុ​៤០​ឆ្នាំ មុខរបរ ជា​លេខាធិការ​សហ​ជីព​ឯករាជ្យ​ការពារ​កម្មករ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហ​ជីព​នៃ​ក្រុមហ៊ុន​មួយ​នោះ​បញ្ជូន​ទៅ​តុលាការ សមត្ថកិច្ច​ធ្វើ​ឡើង​តាម​ការ​ឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ ញ ដោយ​យោង​ទៅ​លើ​ពាក្យបណ្ដឹង​របស់​បុគ្គល​ម្នាក់ មានមុខ​របរ ជា​សន្តិសុខ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រិ​ធី ស៊ី​ស្ទី​ម ដូច​គ្នា ។ ដើមចម​នៃ​ការ​ចាប់ខ្លួន​បុរស​ទាំង​៣​នាក់​ខាងលើ​នេះ ផ្តើម​ចេញ​កាលពី​អំឡុង​ខែ​កម្ភៈ ឆ្នាំ​២០២១ ពួក​គេ​បាន​រៀបចំ​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​សន្តិសុខ​ម្នាក់​នោះ រួម​ទាំង​ក្លែង​ស្នាម​មេដៃ នឹង​ហត្ថលេខា ដែល​សា​ម៉ី​ខ្លួន​មិន​បានដឹង យក​ទៅ​ប្រើប្រាស់​បង្កើត​រចនា​សម្ព័​ន​សហ​ជីព​មួយ​ឈ្មោះ​ថា (​សហជីព​ឯករាជ្យ​ការពារ​កម្មករ​) ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួក​គេ ។

ក្រោយមក​សហ​ជី​នោះ​តែងតែ​មានរឿង​រកាំរ​កុះ​ការងារ​ជាមួយ​ក្រុមហ៊ុន ហើយ​ពួក​គេ​បាន​រៀបចំ​នូវ​លិខិត​ស្នាម ស្នើ​សុំ​ជួយ​អន្តរា​គមន៍​ដាក់​ជូន​នាយកដ្ឋាន​ដោះ​ស្រា​យ​វិវាទ​ការងារ ក្នុង​គោលបំណង​ប្តឹង​តតាំង​ជាមួយ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រី​ធី ស៊ី​ស្ទី​ម ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​រាល់​លិខិត​ស្នាម​របស់ (​សហជីព​ឯករាជ្យ​ការពារ​កម្មករ​) គឺ​មាន​ក្លែង​ស្នាម​មេដៃ នឹង​ហត្ថលេខា ដើមបណ្តឹង​នៅ​ក្នុង​នោះ​ដែរ ទើប​កើតជា​ការ​ប្តឹង​ផ្តល់រ​ហូត​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​៣​រូប បញ្ជូន​ឡើង​តុលា​ការ​នោះ ។

ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​ស​ម្រេ​ច​យ៉ាងណា​នៅឡើយ​ទេ ដោយពេល​វេលា​ល្ងាច​ផុត​ម៉ោង​រដ្ឋបាល​ពួក​គាត់​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ