ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើស្រែហូបមិនគ្រប់ ដើរលក់សណ្តែកដីស្ងោរក្នុងក្រុងបន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ោង ៧ ព្រឹក ខ្ញុំជិះកង់ដើរលក់នៅម្តុំគីរីរម្យ ទួលស្លែង និងផ្សារអូឫស្សី រហូតដល់ម៉ោង ៥…

រាជធានីភ្នំពេញ ៖ ម៉ោង ៧ ព្រឹក ខ្ញុំជិះកង់ដើរលក់នៅម្តុំគីរីរម្យ ទួលស្លែង និងផ្សារអូឫស្សី រហូតដល់ម៉ោង ៥ ឬ ៦ ល្ងាចទើបចូលផ្ទះ ។ ខ្ញុំប្រកបកិច្ចការរកស៊ីតាមកង់នេះអស់រយៈពេល ៣ ឆ្នាំហើយ តែការលក់ដូរបន្តិចបន្តូចតាមកង់នេះ មិនទៀងទាត់ទេ បើថ្ងៃណាលក់មិនអស់ខាតដើម ។ នេះជាការរៀបរាប់ឲ្យដឹងពីបុរសអ្នកលក់សណ្ដែកដីស្ងោរ និងផ្លែឈើមួយចំនួន ។

លោក ប្រុស មានអាយុ ៤០ ឆ្នាំ បាននាំប្រពន្ធ និងកូនស្រីតូចៗ ២ នាក់ចេញពីស្រុកកំណើតឯខេត្តព្រៃវែង មកជួលផ្ទះគេស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីការងារធ្វើស្រែចម្ការ ។ 

សណ្តែកដី ១ កំប៉ុងថ្លៃ ១៥០០ រៀល ផ្លែត្របែក ១ គីឡូក្រាម ៤ ពាន់រៀល និងផ្លែភ្ញៀវ ១ គីឡូក្រាម ៦ ពាន់រៀល តែការដើរលក់រាល់ថ្ងៃនេះ បើថ្ងៃណាលក់ដាច់អស់លោកអាចរកលុយបានចំនួន ៣ ម៉ឺនរៀល ឬលើសនេះបន្តិច តែបើថ្ងៃណាលក់មិនដាច់នៅសល់ខាតដើមក៏មានដែរ ។ បុរសកូនពីរនាក់រូបនេះបញ្ជាក់ថា ដោយផលដំណាំនៅស្រុកហូបមិនគ្រប់ លោកតែងតែឡើងមកភ្នំពេញ ក្រោយពីបានសាបព្រោះស្រូវរួចរាល់ ដើម្បីប្រកបរបរលក់ដូរតាមផ្លូវនេះផ្គត់ផ្គង់គ្រួសារបន្ថែម ។ 

«នៅមកភ្នំពេញខ្ញុំជួលបន្ទប់ស្នាក់នៅ ១ ខែ ៨០ ដុល្លារ រស់នៅពីរគ្រួសារ ។  សព្វថ្ងៃនេះជីវភាពរបស់លោកមានការខ្វះខាតយ៉ាងខ្លាំង រកលុយបានតិច តួចចំណាយលើការហូបចុករាល់ថ្ងៃ ថ្លៃផ្ទះជួល ទឹក ភ្លើង គ្មានសល់អ្វីឡើយ ។ ថ្ងៃខ្លះជំពាក់ថ្លៃទិញអង្កគេហូបក៏មានដែរ» លោក ប្រុស បានត្អូញត្អែរ ។លោកបានត្អូញតែថា ការផ្ទុះជំងឺកូវីដ ១៩ ការរកចំណូលរបស់លោកកាន់តែលំបាក លក់មិនសូវដាច់ហើយទំនិញចេះតែឡើងថ្លៃទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ