ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ancelotti ឌឺដង FIFA រឿង​គម្រោង​ប្រកួត Word Cup រាល់​២​ឆ្នាំ​ម្តង

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Carlo Ancelotti បាន​បោះសម្តី​ក្នុង​ន័យ​ឌឺដង​ដល់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ជុំវិញ​គម្រោង​រៀបចំ​ការ​

អេ​ស្ប៉ា​ញ ៖ លោក Carlo Ancelotti បាន​បោះសម្តី​ក្នុង​ន័យ​ឌឺដង​ដល់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ជុំវិញ​គម្រោង​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ World Cup រាល់​២​ឆ្នាំ​ម្តង​វិញ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​របស់ FIFA​។

រឿង​ចម្រូងចម្រាស​បាន​កើតឡើង បន្ទាប់​ពី​មានការ​ប្រកាស​ពី​ការ​សិក្សា​របស់ FIFA លើ​លទ្ធភាព​ផ្លាស់​ប្តូរ​ការ​ប្រកួត​ពានរង្វាន់ World Cup ពី​រៀបចំ​រាល់​៤​ឆ្នាំ​ម្តង មក​នៅ​រាល់​២​ឆ្នាំ​ម្តង​វិញ​។

គម្រោង​នេះ កំពុង​ទទួល​ការ​ប្រឆាំង រួម​នឹង​មតិ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកមុខអ្នកការ​ក្នុង​បាល់ទាត់ ជា​ពិសេស​អ្នកគាំទ្រ​ផង​ដែរ​។ បើ​ទោះបីជា​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ FIFA បាន​អះអាង​ថា គម្រោង​របស់​ខ្លួន​កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក តាម​រយៈ​ការ​ស្ទង់​មតិ​ក្នុង​ប្រទេស​ចំនួន​២៣ នៅ​ទូ​ទាំង​សហព័ន្ធ​ទាំង​៦​តំបន់​យ៉ាងណា​ក៏​ដោយ​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក Carlo Ancelotti អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid បាន​បញ្ចេញមតិ​ប្រឆាំង​ចំពោះ​គម្រោង​នេះ ដោយ​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន Marca យ៉ាង​ដូច្នេះ​ថា «​លេង World Cup រាល់​២​ឆ្នាំ​ម្តង? បើ​ជ្រុល​បែប​នឹង​ហើយ លេង​រាល់​១​ឆ្នាំ​ម្តង​តែ​ម្តង​ទៅ​»​។

បុរស​ជនជាតិ​អ៊ី​តា​លី​វ័យ​៦២​ឆ្នាំ​បាន​បន្ថែម​ថា កាលវិភាគ​នេះ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​។ ដែល​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រែជា​គ្មាន​ន័យ​។ ជា​ពិសេស​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខមាលភាព​កីឡាករ​។ FIFA និង UEFA គួរតែ​ពិភាក្សា​អំពី​បញ្ហា​នេះ ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​វា​មាន​សម្ពាធ​ខ្លាំង​ណាស់ សម្រាប់​កីឡាករ​ទាំងអស់​៕

លោក Carlo Ancelotti
លោក Arsene Wenger និង​ប្រធាន FIFA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ