ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម អ៊ុំ រាត្រី ៖ នៅបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ-១៩ សរុបជាង២៣ពាន់នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ…

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​បន្ទាយ​មាន​ជ័យ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប ២៣៩៨៣ នាក់ ។

យ៉ាងណាមិញ​ព័ត៌មាន​ពី​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​ខេត្តបន្ទាយមានជ័យ អ្នកជំងឺ​កូ​វី​ដ​-១៩ សរុប ១៨៩៤៣ នាក់ ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ ខណៈ​មាន​អ្នកជំងឺ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​សរុប ១១ ទីតាំង មាន​ចំនួន ៥០៩៥ នាក់ (​ស្រី​ចំនួន ២៦៤០​នាក់​) ។

បន្ថែម​ពីលើ​នេះ អ្នក​ស្លាប់​ដោយ​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តបន្ទាយមានជ័យ ចាប់ពី​ការ​កើត​មាន​ព្រឹត្តិការណ៍ ២០ កុ​ម្ភះ ឆ្នាំ ២០២១ ដល់ ថ្ងៃ ទី​២០ ខែ កញ្ញា​២០២១ ចំនួន​១៧២ នាក់​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក​អាចារ្យ​ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ឲ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ មាន អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​កូ វី​ដ .១៩ ចាប់ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ ២០២១​ដល់ ២២ កញ្ញា ឆ្នាំ​២០២១​នេះ ចំនួន ១៥​នាក់​បន្ថែម​ទៀត ដែល​នាំ​ឱ្យ​ចំនូ​ន​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​-១៩ សរុប​ឡើង​ដល់ ចំនួន​១៧២​នាក់ ហើយ​។

លោក​អាចារ្យ ប្រាក់ សុ​ភ័ត បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​៖ អ្នក​ស្លាប់​ទាំង​១៥ នាក់ ត្រូវ​បាន​លោក​អាចារ្យ​ខេត្ត​ធ្វើការ​បូជា​រួចរាល់​អស់ហើយ​។

លោក​អាចារ្យ ប្រាក់ សុ​ភ័ត​បាន​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សព​កូ​វី​ដ​.១៩ សព្វ​ថ្ងៃនេះ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​បូជាសព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ការ​កំណត់​របស់​រដ្ឋ យក​ទៅ​បូជា​ដោយ​ធ្វើការ​តម្កល់​ធ្វើ​បុណ្យសព​តាម​ប្រពៃណី នៅ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​តែ​ម្តង​ក្នុង​នោះ​មាន​លោកសង្ឃ​ប​ង្សុ​គោល​ឲ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ