ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​​ម្នាក់​ជាប់​សោ​ផ្ទះ​ពី​ក្រៅ​រត់​ចេញ​មិន​រួច​ស្លា​.​ប់​ក្នុង​អណ្តាតភ្លើង

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ផ្ទះ​នេះ​ត្រូវ​បាន​កឹ​ប​សោ​ពី​ខាងក្រៅ​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ជាប់​នៅ​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច ក៏​បណ្តាល​ឱ្យ​ភ្លើង​ឆេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ផ្ទះ​នេះ​ត្រូវ​បាន​កឹ​ប​សោ​ពី​ខាងក្រៅ​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ជាប់​នៅ​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច ក៏​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជាន់​ទី​២ ស្ថិត​នៅ​លើ​ប៉ុស្តិ៍​នគរបាល​វាលវង់ ក្នុងភូមិ​៤ ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​ចំណាស់​ដែល​ស្លា​.​ប់​នៅ​ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ហើប​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា មាន​អាយុ​៧៣​ឆ្នាំ​។ ចំណែក​កូនស្រី​គឺជា​មនុស្ស​ប្រើប្រាស់​គ្រឿង​.​ញៀន និង​មាន​សតិ​មិន​ប្រក្រតី ហើយ​ពេល​កើតហេតុ​នោះ គឺ​នាង​មិន​បាន​នៅផ្ទះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ ស្នាក់​នៅ​តែ​២​នាក់​ឪពុក​និង​កូនស្រី​ម្នាក់​ដែល​មាន​សតិ​មិន​ប្រក្រតី ។ មុន​កើតហេតុ គឺ​ពួក​គាត់​បានលឺ​សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង​ចេញពី​ក្នុងផ្ទះ​កើតហេតុ បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​រាលដាល​ពេញ​ក្នុងផ្ទះ​តែ​ម្តង ហើយ​ទ្វារផ្ទះ​ក៏​ត្រូវ​បាន​បិទ និង​ចាក់សោ​ពី​ក្រៅ​ជាប់​ទៀត ធ្វើ​ឲ្យ​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​នោះ​ចេញ​ក្រៅ​មិន​រួច ក៏​ត្រូវ​ភ្លើង​ឆេះ​រោល​ពេញ​ខ្លួនប្រាណ និង​ឈ្លក់ផ្សែង​ភ្លើង បណ្តាល​អោយ​ស្លា​.​ប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ ចំណែក​កូនស្រី​របស់​គាត់​វិញ គឺ​មិន​បាន​កន្លែង​កើតហេតុ​នោះ​ទេ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្ទះ​បណ្តាល​មនុស្ស​ស្លា​.​ប់​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី ។ ហើយ​មុន​ពេល​ភ្លើង​ឆេះ​រាលដាល​នោះ គឺ​បុរស​រង​គ្រោះ​កំពុង​តែ​សំរាន្ត​លង់លក់​ក្នុង​ដំណេក លុះ​ពេល​ដែល​ភ្លើង​ឆេះ​រាលដាល​ពេញ​ក្នុងផ្ទះ ទើប​គាត់​ដឹងខ្លួន និង​ព្យាយាមរ​ត់រក​ច្រកចេញ តែ​ដោយសារ​ភ្លើង​ឆេះ​មាន​ស្ថានភាព​ខ្លាំង និង​មាន​ផ្សែងហុយ​ពេញ​ក្នុងផ្ទះ​ផង​នោះ ថែម​ទាំង​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់​គន្លឹះ និង​កឹ​ប​សោ​ពី​ខាងក្រៅ​ជាប់​ទៀត ទើប​ធ្វើ​អោយ​ជន​រង​គ្រោះ​ចេញ​មិន​រួច បណ្តាល​អោយ​ឈ្លក់ផ្សែង និង​ត្រូវ​ភ្លើង​ឆេះ​រោល​រហូត​ស្លា​.​ប់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​នោះ គឺ​មិនឃើញ​មាន​វត្តមាន​របស់​កូនស្រី​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​កូនស្រី​ជន​រង​គ្រោះ ដើម្បី​សាកសួរ​នាំ​អំពី​ហេតុការណ៍​ខ្លះ​ៗ​តាម​នីតិវិធី​ជំនាញ ។

ក្រោយ​ពេល​កើតហេតុ ទីតាំង​កើតហេតុ​ខាងលើ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ខាង​សមត្ថកិច្ច​ជំនាញ ចុះ​មក​ធ្វើ​កោសល្យវិច័យ​ជុំវិញ​កន្លែង​កើតហេតុ និង​ស​.​ព​ជន​រង​គ្រោះ ទើប​ចេញ​របាយការណ៍​លម្អិត​អំពី​ហេតុការណ៍​នៅ​ពេល​ក្រោយ ។

ហើយ​អគ្គិភ័យ​ខាងលើ​នេះ​ក៏​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៥​គ្រឿង​ទើប​រលត់​ទាំងស្រុង ចំពោះ​ប្រភេទ​សំណង់ផ្ទះ​វិញ គឺ​ធ្វើ​អំពី​បេតុង ទំហំ​៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ ហើយ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ខូចខាត​សម្ភារៈ​ទាំងស្រុង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ