ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​ទេ​! ស្រី​ស្អាត រ៉ូ​ស ទម្លាយ​អាថ៌​កំបាំង​រឿង​កែ​សម្ផស្ស​​អស់​៣​ពាន់​ដុល្លារ

1 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ហាស់​វី​រ៉ា ស្រី​រ័​ត្ន ហៅ​រ៉ូ​ស ត្រូវ​បាន​គេ​មើលឃើញ​ថា រូប​សម្រស់​របស់​នាង​បាន​វិវត្តន៍​កាន់តែ​ស្អាត​ជាង​មុន ក្រោយ​ពេល​ដែល​នាង​បាន​សម្រេច​កែ​សម្ផស្ស​។ តារា​រូប​នេះ​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ហាស់​វី​រ៉ា ស្រី​រ័​ត្ន ហៅ​រ៉ូ​ស ត្រូវ​បាន​គេ​មើលឃើញ​ថា រូប​សម្រស់​របស់​នាង​បាន​វិវត្តន៍​កាន់តែ​ស្អាត​ជាង​មុន ក្រោយ​ពេល​ដែល​នាង​បាន​សម្រេច​កែ​សម្ផស្ស​។ តារា​រូប​នេះ​បាន​អះអាង​ថា នាង​បាន​ចំណាយ​ថវិកា​សម្រាប់​កែ​សម្ផស្ស​នេះ​អស់​ប្រមាណ​៣​ពាន់​ដុល្លារ ខណៈ​ពេល​តម្លៃ​នៃ​ការ​ថត​របស់​នាង​ក៏​បាន​កើន​ខ្ពស់​ជាង​មុន​ផង​ដែរ​។

រ៉ូ​ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​សម្រេច​កែ​សម្ផស្ស​នៅ​ហាង​ក្នុងស្រុក​មួយ​កន្លែង ដោយ​បាន​ចំណាយ​អស់​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ នាង​បញ្ជាក់​ថា នាង​បាន​កែ​សម្រស់​តែ​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ ពោល​គឺ​កាត់​ត្របកភ្នែក និង​កែ​ច្រមុះ​ប៉ុណ្ណោះ​។ នាង​ថា ដំបូង​នាង​ហាក់​មិនសូវ​ជឿជាក់​លើ​ហាង​កែស​ម្ភ​ស្ស​នៅ​ក្នុងស្រុក​ឡើយ ប៉ុន្តែ​ដោយសារ​មានការ​ណែនាំ​ពី​មិត្តភក្តិ​នាង​ក៏​ទទួល​ការ​កែ​សម្ផស្ស​នៅ​ហាង​មួយ​កន្លែង​។

នាង​បន្ថែម​ថា ក្រោយ​បាន​កែ​រួច​ហើយ នាង​យល់​ថា រូប​សម្រស់​របស់​នាង​បាន​ប្រែប្រួល​ច្រើន និង​មានការ​សរសើរ​ពី​មហាជន​ច្រើន​។ យ៉ាងណា​បើ​តាម រ៉ូ​ស ក្រោយ​ពេល​ដែល​នាង​កែ​សម្ផស្ស​រួច​មក តម្លៃ​ដែល​បាន​ពី​ការ​ថត​សម្តែង​របស់​នាង​ក៏​ទទួល​បាន​ច្រើន​ជាង​មុន​ផង​ដែរ​។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន​នាង​បាន​ថត MV ថ្មី​ៗ និង​ថត​ផ្សព្វផ្សាយ​ផលិតផល​នានា​ជា​បន្តបន្ទាប់ ខណៈ​ការងារ​ថត​ភាពយន្ត​ថ្មី​នាង​នៅ​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ​។

ទោះជា​យ៉ាងណា ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​នាង​បាន​ស្នើ​អោយ​មហាជន​កុំ​មានការ​ប្រៀបធៀប​រូប​នាង​ទៅ​នឹង​បុគ្គល​មួយ​ចំនួន​ដែល​មានការ​រិះគន់​ពី​មហាជន​។ នាង​ថា រូប​នាង​ជា​មនុស្ស​មួយ​ផ្សេង​ដែល​មានការ​រៀនសូត្រ​សម​ល្មម ខណៈ​ពេល​ដែល​នាង​មិន​ដែល​បាន​ធ្វើការ​បរិហា​កេរ្តិ៍​អ្នក​ណា​ម្នាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា រ៉ូ​ស ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​រូបភាព​អោប​ថើប​ជាមួយនឹង​តារា​ប្រុស​មួយ​រូប​នៅ​ក្នុង MV មួយ​។ ឈុត​ក្រៅ​ឆាក​នៃ​ការ​អោប​ថើប​នោះ​ត្រូវ​បាន​បែកធ្លាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​ស្រទាប់​មហាជន​។

ក្រោយ​ពី​រូបភាព​នោះ​បាន​បែកធ្លាយ រ៉ូ​ស បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​បាន​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ដែល​បាន​ទម្លាយ​វី​ដេ​អូ​មួយ​នេះ​។ យ៉ាងណា ក្រោយ​ពី​រឿងរ៉ាវ​នោះ​បាន​ស្ងប់ស្ងាត់ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​បានឃើញ​តារា​រូប​នេះ​ហ៊ាន​ថត​ឈុត​អោប​ថើប​បែប​ស្រើបស្រាល​បន្ថែម​ទៀត​នៅឡើយ​ទេ​៕