ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹងស្រា បើកឡាន បុករះរទេះលក់ភេសជ្ជៈ ម៉ូតូ និងផ្ទះប្រជាពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំ​ពេញ៖ បុរសម្នាក់ បានបើករថយន្ត ក្នុងស្ថានភាពស្រវឹង ចូលទៅផ្លូវច្រកវត្ត ក្រោយវត្តថាន់ ជ្រុលទៅបុករះរទេះលក់ភេសជ្ជៈ ខូចខាតអស់ចំនួន ២គ្រឿង រួមទាំងម៉ូតូ…

ភ្នំ​ពេញ៖ បុរសម្នាក់ បានបើករថយន្ត ក្នុងស្ថានភាពស្រវឹង ចូលទៅផ្លូវច្រកវត្ត ក្រោយវត្តថាន់ ជ្រុលទៅបុករះរទេះលក់ភេសជ្ជៈ ខូចខាតអស់ចំនួន ២គ្រឿង រួមទាំងម៉ូតូ ២គ្រឿង ហើយមិនព្រមឈប់ ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករថយន្ត រត់គេច បន្តចូលទៅក្នុងម្តុំផ្សាររន្ទះបាញ់ ក៏ជ្រុលទៅបុកផ្ទះអ៊ុតសក់ រងការខូចខាតយ៉ាងដំណំបន្ថែមទៀត។ ចំណែកអ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាស្វាគមន៍ រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ១៥នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅច្រកចូល ក្រោយវត្តថាន់ តាម​ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានបើករថយន្តម៉ាក កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H 8431 ចេញពីក្នុងកោះពេជ្រ ឆ្ពោះទៅផ្លូវ​សុធារស ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំនុចកើតហេតុ អ្នកបើកបរបត់ឆ្វេងក៏មិនបត់ បត់ស្ដាំក៏មិនបត់ ស្រាប់តែបើករថយន្ត ចូលទៅច្រកចូលវត្តថាន់ ផ្នែកខាងក្រោយ ដែលផ្លូវទាំងនោះ មិនអាចឲ្យរថយន្ដបើកចូលរួចទេ  ទើបជ្រុលទៅបុករះរទេះលក់ភេសជ្ជៈ អស់ចំនួន២ និងម៉ូតូ ២គ្រឿង រងការខូចខាតបន្តិចបន្តួច។ នៅពេលដែលបុកហើយ អ្នកបើកបរ បានបើករថយន្ត រត់គេច ក្រឡឹងមួយជុំ ហើយចូលទៅម្តុំផ្សារ រន្ទះបាញ់ ក៏ជ្រុលទៅបុកផ្ទះអ៊ុតសក់ និងចាប់ហ៊ួយ រងខូចខាតខ្ទេចទ្វារផ្ទះ និងសំភារៈមួយចំនួនទៀតផង។ 

ប្រភពព័ត៌មាន បានបន្តទៀតថា នៅពេលបុកហើយ អ្នកបើកបរ បានចុះពីលើរថយន្ត រត់គេច។ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាដេញតាមចាប់ និងនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង បែកក្បាលហូរឈាម ហើយ​ត្រូវបានដឹកយកទៅព្យាបាលរបួស​នៅគ្លីនិកឯកជន។ 

ក្រោយពេលកើតហេតុ នៅសល់តែរថយន្តបង្ក ត្រូវបានសមត្ថកិច្ច ចុះវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យនគរបាល​ចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះ​ស្រាយគ្នា នៅពេលអ្នកបើកបរស្វាង​ស្រា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ