ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok នឹង​ដាក់​កំណត់​មិន​ឲ្យ​ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​ចិន ប្រើ​កម្មវិធី​លើស​ពី​៤០​នាទី​ក្នុង​មួយ​ថ្ងៃ

4 អាទិត្យ មុន

កម្សាន្ត ៖ បន្ទាប់​ពី​ប្រទេស​ចិន បាន​ចេញ​បទបញ្ជា ដែល​កំណត់​មិន​ឲ្យ​ក្មេង​ៗ​ក្រោម​អាយុ ១៨​ឆ្នាំ លេង​ហ្គេ​ម​អន​ឡាញ លើស​ពី ០៣​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​រួច​មក ក្រុមហ៊ុន…

កម្សាន្ត ៖ បន្ទាប់​ពី​ប្រទេស​ចិន បាន​ចេញ​បទបញ្ជា ដែល​កំណត់​មិន​ឲ្យ​ក្មេង​ៗ​ក្រោម​អាយុ ១៨​ឆ្នាំ លេង​ហ្គេ​ម​អន​ឡាញ លើស​ពី ០៣​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​រួច​មក ក្រុមហ៊ុន Byte Dance បាន​ដាក់​ចេញ​លក្ខខណ្ឌ ដើម្បី​កំណត់​ការ​ប្រើប្រាស់​ទាក់ទង​ទៅ​នឹង​កម្មវិធី Douyin ដែល​ជា​កម្មវិធី​ស្រ​ដៀង​គ្នា​ទៅ​នឹង​កម្មវិធី TikTok ។

បើ​យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២១ កញ្ញា​នេះ បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​កំណត់​ថ្មី​នេះ អ្នក​ប្រើប្រាស់​ណា ដែល​បាន​បញ្ជាក់​ថា ពួក​គេ​មាន​អាយុ​ក្រោម​១៤​ឆ្នាំ កម្មវិធី​នឹង​ដាក់​ការ​កំណត់​មិន​ឲ្យ​ពួក​គេ​ប្រើ​កម្មវិធី​លើស​ពី ៤០​នាទី​ក្នុង​មួយ​ថ្ងៃ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត កុមារ​នឹង​មិន​អាច​ប្រើ​កម្មវិធី​ចាប់ផ្ដើម​ពី​ម៉ោង ១០​យប់ ដល់​ម៉ោង ៦​ព្រឹក បាន​ទេ ។

ការ​កំណត់​ថ្មី​នេះ គឺ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ណា ដែល​បាន​ផ្ដល់​ឈ្មោះ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិតប្រាកដ ដូច្នេះ​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ឲ្យ​អាណាព្យាបាល ធ្វើការ​ចុះ​ឈ្មោះ​កូន​របស់​ពួក​គេ ឲ្យ​បាន​ត្រឹមត្រូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ពី​ចុងខែ​សីហា​កន្លង​ទៅ អាជ្ញាធរ​ចិន បាន​ចេញ​បទបញ្ជា ដែល​កំណត់​មិន​ឲ្យ​ក្មេង​ៗ​ក្រោម​អាយុ ១៨​ឆ្នាំ​លេង​ហ្គេ​ម​អន​ឡាញ​លើស​ពី ៣​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ពួក​គេ អាច​លេង​ហ្គេ​ម​បាន​តែ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង ៩​យប់​តែ​ប៉ុណ្ណោះ ។ បទបញ្ជា​ថ្មី​នេះ គឺ​ដើម្បី​ការពារ​សុខមាលភាព​របស់​កុមារ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ពី​ភាព​ប៉ះពាល់​ដោយសារ​តែ​ការ​លេង​ហ្គេ​ម​អន​ឡាញ​ច្រើន​ហួសហេតុ​ពេក ៕