សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា ផ្តល់អំណោយដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា…
រាជធានីភ្នំពេញ ៖ សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា…
រាជធានីភ្នំពេញ ៖ សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់អំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់បម្រើការក្នុងមន្ទីរពេទ្យ ក្នុងកំលុងពេលបំពេញបេសកម្ម ការងារ ទប់ស្កាត់ជំងឺ កូវីដ-១៩ ។
ពិធីប្រគល់ និងទទួលអំណោយនេះត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅ វត្តមុនីប្រសិទ្ធីវង្សហៅវត្តព្រែកព្នៅ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា ព្រះចៅអធិការវត្ត វត្តមុនីប្រសិទ្ធីវង្សបានមានសង្ឃដីកាថា ដោយមើលឃើញពីការរាតត្បាតយ៉ាងខ្លាំង ពីសំណាក់មេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងដោយមើលឃើញពីកិច្ចខិតខំ ប្រឹងប្រែងក្នុងការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ កុំឱ្យមានការរីករាលដាលចំពោះប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានខិតខំទប់ស្កាត់ ដោយដាក់ចេញនូវវិធានការដោយមានប្រសិទ្ធភាពជាបន្តបន្ទាប់ រួមជាមួយនឹងការខិតខំស្វែងរកនូវជំនួយវ៉ាក់សាំង និងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីបណ្តាប្រទេសនានា មកចាក់ជូន ដល់ប្រជាពលរដ្ឋគ្រប់វ័យ ទើបថ្ងៃនេះសម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា បានធ្វើការចូលរួមចំណែកបរិច្ចាគនូវអំណោយដែលជាធនធាន មួយចំនួនក្នុងវត្ត ជូនទៅដល់បុគ្គលិកមន្ត្រីរាជការ ដែលបម្រើការនៅក្នុងមន្ទីរពេទ្យ បង្អែកព្រែកព្នៅ ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងមន្ទីរពេទ្យ ដែលបានខិតខំធ្វើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ។
សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា ក៏បានមានសង្ឃដីកា ណែនាំទៅដល់ប្រធានមន្ទីរពេទ្យបង្អែកព្រែកព្នៅ វេជ្ជបណ្ឌិត បុគ្គលិក មន្ត្រីរាជការ នៃមន្ទីរពេទ្យ សូមបន្តយកចិត្តទុកដាក់ និងបន្តខិតខំប្រឹងប្រែង បំពេញការងារឱ្យបានល្អបន្ថែមទៀត ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលនូវវីរុសកូវីដ-១៩ ធានាដល់សុខាមាលភាពប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថាអំណោយរបស់ សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ រួមមាន អង្ករ ១០០ ប៉ាវ ស្មើនឹង៥តោន មី១០០កេស ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ រួមនឹងថវិកាចំនួន ៥០០០ ដុល្លារអាមេរិក ដែលគិតជាទឹកប្រាក់សរុបប្រមាណ ១៣៨០០ ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ