ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​បំប្លែង​ថ្មី​ម្នាក់ ក្រោយ​តេ​ស្តអាជីវករ​ផ្សារ​ក្រមួន​ភូមិ​ឫស្សី​១៤២​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​ក្រមួន​ភូមិ​ឫស្សី​ម្នាក់ ក្នុង​ចំណោម​អាជីវករ​១៤២​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី ប្រភេទ​ដែល​តា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​ក្រមួន​ភូមិ​ឫស្សី​ម្នាក់ ក្នុង​ចំណោម​អាជីវករ​១៤២​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី ប្រភេទ​ដែល​តា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​ម្តុំ​ស្ពានដែក​ចំការ​ដូង​) ក្នុងភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ លោក សេង ស៊ី​វ៉ា​ន់​ថា សង្កាត់​រង​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ឲ្យ​ដឹង​ថា ៖

នៅ​ព្រឹក​ថ្ងៃខែ​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើ​សំណាក​លើ​បងប្អូន​ដែល​ជា​អាជីវករ​លក់ដូរ ក្ន​ង​ផ្សារ​ក្រមួន​ខាងលើ ដើម្បី​តេ​ស្តិ៍​រក​វីរុស​បំប្លែង​ថ្មី​ដែល​តា បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​អ្នក​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ដែល​តា បាន​ចូល​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ទីនោះ​។

ជា​លទ្ធផល​នៃ​ការ​តេ​ស្តសំណាក​ពេញ​មួយ​ព្រឹក ក្រុម​គ្រូពេទ្យ​បាន​តេ​ស្ត​លើ​អា​ជីករ​ពាក់ព័ន្ធ​សរុប​១៤២​នាក់ មាន​ស្រី​១០១​នាក់ រក​ឃើញ​មាន​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​ម្នាក់ ភេទ​ស្រី មាន​វ័យ​៣៧​ឆ្នាំ​។ ក្រៅពី​នោះ គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​៕ ដោយ ៖ ម៉​ម លី​ហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ