ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ១១តុលា ចាប់ផ្តើមចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ដល់ប្រជាពលរដ្ឋទូទៅ អាយុ ១៨ឆ្នាំឡើង ​នៅភ្នំពេញ មុនគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី…

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​រួច ឬ​គ្រ​ប់ដូ​ស នឹង​ចាប់ផ្តើម​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​។​

​សេចក្តីជូនដំណឹង លើកឡើងថា នៅ​ភ្នំពេញ ខណ្ឌ​ចំនួន ១១ រួមមាន​៖ ខណ្ឌដង្កោ មានជ័យ ពោធិ៍​សែន​ជ័យ កំបូល ឫស្សីកែវ ទួលគោក បឹង​កេងកង សែន​សុខ ច្បារអំពៅ ចំការមន និង​ខណ្ឌ ៧​មករា នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ដល់​ប្រជាពលរដ្ឋ អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​។ ដោយឡែក ៣​ខណ្ឌ​ទៀត នៅ​ភ្នំពេញ គឺ​ខណ្ឌដូនពេញ ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១​។​

​សេចក្តីជូនដំណឹង លើកឡើងថា នៅ​ខេត្តកណ្តាល នឹង​ចាប់ផ្តើម​នៅ​គ្រប់​ក្រុង​/​ស្រុក នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១​។ ខេត្ត​ព្រះសីហនុ នៅ​គ្រប់​ក្រុង​ស្រុក នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​នៅ​ខេត្តកោះកុង ចាប់ផ្តើម​នៅ​គ្រប់​ក្រុង​ស្រុក នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​សេចក្តីជូនដំណឹង ក៏បាន​លើកឡើងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ជំរុញ ជូន​ដល់​ក្រុម​គោលដៅ នៃ​តំបន់​ទីប្រជុំជន និង​តំបន់ ដែលមាន​រោងចក្រ នឹងត្រូវ​ធ្វើឡើង​មុនគេ ដល់​ប្រជាពលរដ្ឋ មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ដែល​កំពុង​រស់នៅ​តាម​បណ្តា​គ្រប់​ក្រុង​ស្រុក​នៃ​ខេត្តកំពង់ស្ពឺ និង​រស់​នៅតាម​បណ្តា​ក្រុង​ស្រុក នៃ​ខេត្ត​ផ្សេងទៀត រួមមាន​៖  ខេត្តកំពង់ស្ពឺ ទាំង ៨​ក្រុង​/​ស្រុក ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ខេត្តតាកែវ នៅ​ស្រុក​បាទី ត្រាំកក់ និង​ស្រុក​សំរោង នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ហើយ​នៅ​ស្រុក​ដូន​កែវ នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។ នៅ​ខេត្តកំពង់ចាម រួមមាន ស្រុក​ជើងព្រៃ បាធាយ ព្រៃឈរ កំពង់សៀម និង​ក្រុង​កំពង់ចាម នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ខេត្ត​ត្បូងឃ្មុំ នៅ​ក្រុង​សួង នា​ថ្ងៃទី​២២​វិច្ឆិកា​។ ខេត្តស្វាយរៀង នៅ​ក្រុង​បាវិត ស្រុក​កំពង់រោទិ៍ ស្រុក​រំដួល នា​ថ្ងៃទី​២២​វិច្ឆិកា និង​នៅ​ក្រុង​ស្វាយរៀង នា​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ ខេត្តកំពង់ឆ្នាំង រួមមាន ស្រុក​សាមគ្គី​មានជ័យ កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ នៅ​ថ្ងៃទី​២២​វិច្ឆិកា ហើយ​នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តពោធិ៍សាត់ នៅ​ក្រុង​ពោធិ៍សាត់ នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ខេត្តបន្ទាយមានជ័យ នៅ​ប៉ោយប៉ែត នា​ថ្ងៃទី​២២​វិច្ឆិកា និង​ស្រុក​សិរី​សោ​ភ័​ណ្ឌ នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្ត​ប៉ៃលិន ទាំង ២​ក្រុង​/​ស្រុក នា​ថ្ងៃទី​២៩​វិច្ឆិកា​។ ខេត្តព្រៃវែង នៅ​ក្រុង​ព្រៃវែង នា​ថ្ងៃទី​២៩​វិច្ឆិកា​។ ខេត្តសៀមរាប នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១​។ ខេត្តបាត់ដំបង នៅ​ក្រុង​បាត់ដំបង នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ក្រុង​សំរោង នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តកំពង់ធំ នៅ​ក្រុង​ស្ទឹងសែន នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តក្រចេះ នៅ​ក្រុង​ក្រចេះ នា​ថ្ងៃទី​២ ខែធ្នូ​។ នៅ​ខេត្តកំពត នា​ក្រុង​កំពត និង​ក្រុង​បូកគោ នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្ត​កែប ទាំង ២​ក្រុង​/​ស្រុក នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តរតនគិរី នៅ​ក្រុង​បាន​លុង នា​ថ្ងៃទី​២ ខែធ្នូ​។ នៅ​ខេត្តស្ទឹងត្រែង នៅ​ក្រុង​ស្ទឹងត្រែង នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តព្រះវិហារ នៅ​ក្រុង​ព្រះវិហារ នា​ថ្ងៃទី​២ ខែធ្នូ​។ ខេត្តមណ្ឌលគិរី នៅ​ក្រុង​សែន​មនោ​រម្យ នា​ថ្ងៃទី​២ ខែធ្នូ​។​

​សេចក្តីជូនដំណឹង ដដែល ក៏បាន​លើកឡើងថា ផែន​ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ជំរុញ ជូន​ដល់​ក្រុម​គោលដៅ នៅតាម​បណ្តា​ស្រុក ដែល​នៅ​សេសសល់ នៃ​បណ្តា​ខេត្ត ចំនួន ១៧ នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ លើកលែងតែ​ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ រួមមាន​៖ ខេត្តតាកែវ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង រតនគិរី ស្ទឹងត្រែង ព្រះវិហារ ពោធិ៍សាត់ សៀមរាប ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពត មណ្ឌលគិរី ព្រៃវែង បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា បន្ទាប់ពី​ការបើក​យុទ្ធនាការ​នៅតាម​ស្រុក​មួយចំនួន ដូច​មាន​កាលបរិច្ឆេទ​ខាងលើ រដ្ឋបាលខេត្ត នឹង​បន្ត​បើក​យុទ្ធនាការ នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ​គោលដៅ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មាន​គម្លាត​រយៈពេល ៤​ខែ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង កូ​វីដ​១៩ ដូ​ស​ទី​២ ឬ​គ្រ​ប់ដូ​ស​៕​