ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កើត ឆែ ណែនាំ​ឱ្យ​មន្ត្រី​ត្រូវ​ពង្រឹងសមត្ថភាព​ការងារ​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹងសមត្ថភាព​ការងារ​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​ពិសេស​ត្រូវ​អភិវឌ្ឍ​ចំណេះដឹង និង​ត្រូវធ្វើ​ជា​មេទ័ព​នាំមុខ​ក្នុង​កិច្ច​ការងារ​ទាំងអស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ការ​ណែនាំ​បែប​នេះ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹងសមត្ថភាព​ការងារ​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​ពិសេស​ត្រូវ​អភិវឌ្ឍ​ចំណេះដឹង និង​ត្រូវធ្វើ​ជា​មេទ័ព​នាំមុខ​ក្នុង​កិច្ច​ការងារ​ទាំងអស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ការ​ណែនាំ​បែប​នេះ​របស់​លោក កើត ឆែ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​តែងតាំង​មន្ត្រីរាជការ​៤​រូប ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​នេះ​ត្រូវ​បាន​ប្រកាស​តែងតាំង​លោក ស៊ុ​ក សង្វា​ពេជ្រ មន្ត្រី​ឋានន្តរស័ក្តិ ថ្នាក់​លេខ​១​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ជូ ម៉េ​ង​ចាន់ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។ លោក តុ​ប សីហា ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៦ ជា​នាយករង​ទីចាត់ការ​រដ្ឋបាល​។ លោក ជីវ សា​រិ​ទ្ធ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៦​ជា​ប្រធាន​ការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន​នៃ​ទីចាត់ការ​រដ្ឋបាល និង​លោក ថង វង្ស​សុ​វិឡា ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៣ ជា​អនុប្រធាន​ការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន នៃ​ទីចាត់ការ​រដ្ឋបាល​។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​តែងតាំង​មន្ត្រី​រដ្ឋបាល​រាជធានី​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ជូ ម៉េ​ង​ចាន់ នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។ លោក​បន្ត​ថា ការ​តែងតាំង​មន្ត្រី​នេះ គឺ​យើង​មើលទៅ​លើ​សមត្ថភាព​ការងារ និង​ប្រសិទ្ធិ​ភាព​ការងារ​របស់​មន្ត្រី​យើង​។ ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ឲ្យ​ត្រូវ​តាម​ច្បាប់​ផង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធិ​ភាព​ការងារ​ផង​។

លោក កើត ឆែ ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ចូលរួម​ទប់ស្កាត់​នៅ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង បាន​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។ ហើយ​ក្នុង​នោះ​មន្ត្រី​ត្រូវ​បំពេញការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិន​ត្រូវ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មាន​ឆន្ទៈ​ក្នុង​ការងារ ត្រូវ​ពង្រឹងសមត្ថភាព​ការងារ​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​បច្ចុប្បន្ន ជាមួយនឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ទើប​ការងារ​ទទួល​បាន​ជោគជ័យ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ