ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ភេ​ន​ឃ្វី​ន​ជិត​ផុត​ពូជ​ជាង​៦០​ក្បាល​នៅ​អាហ្វ្រិក​ខាងត្បូង ត្រូវ​ហ្វូង​ឃ្មុំ​ទិច​សម្លា.ប់

2 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Daily Mail កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា បានឱ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​

អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Daily Mail កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា បានឱ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​បឋម​របស់​អ្នកជំនាញ​រក​ឃើញ​ថា សត្វ​ភេ​ន​ឃ្វី​ន (Penguins) ជិត​ផុត​ពូជ​ចំនួន​៦៣​ក្បាល​នៅ​អាហ្វ្រិក​ខាងត្បូង ត្រូវ​បាន​ហ្វូង​ឃ្មុំ​ទិច​សម្លា.ប់​។

សេចក្តីថ្លែងការណ៍​មួយ​ពី​ឧទ្យាន​ជាតិ​អាហ្វ្រិក​ខាងត្បូង (SANParks) ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា សាកស.ព​ភេ​ន​ឃ្វី​ន​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ Simon’s Town ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង Cape Town នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​។

មន្ត្រី​ជំនាញ​សង្ស័យ​ថា សត្វ​ភេ​ន​ឃ្វី​ន​ត្រូវ​ឃ្មុំ​ទិច​ចំ​ភ្នែក​បណ្តាល​ឱ្យ​ស្លា.ប់ បន្ទាប់​ពី​រក​ឃើញ​ទ្រនិច និង​សត្វ​ឃ្មុំ​ងាប់​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ​ចន្លោះ​រសៀល​ថ្ងៃ​ទី​១៦ និង​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​។ មន្ត្រី​ជំនាញ​ជា​ច្រើន​រួម​មាន​ទាំង​ពេទ្យសត្វ និង​អ្នកជំនាញ​ភេ​ន​ឃ្វី​ន​មក​ពី​មូលនិធិ​អាហ្វ្រិក​ខាងត្បូង​មិន​រក​ប្រាក់​ចំណេញ (SANCCOB) កំពុង​រក​មើល​មូលហេតុ​នៃ​ការ​ស្លា.ប់​នេះ​។

លោក David Roberts ដែល​ជា​ពេទ្យសត្វ​របស់​មូលនិធិ SANCCOB បាន​និយាយ​ថា បន្ទាប់​ពី​ការ​ធ្វើតេស្ត​យើង​រក​ឃើញ​ទ្រនិចឃ្មុំ​នៅ​ជុំវិញ​ភ្នែក​របស់​ភេ​ន​ឃ្វី​ន​។ ហើយ​នេះ​ជា​ករណី​ដ៏​កម្រ​មួយ យើង​មិន​រំពឹង​ថា វា​នឹង​កើតឡើង​ញឹកញាប់​នោះ​ទេ​។

សាកស.ព​ភេ​ន​ឃ្វី​ន​ទាំងអស់​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពិសោធន៍ SANCCOB ដើម្បី​ធ្វើការ​វិភាគ​បន្ថែម ដោយ​អ្នកជំនាញ​យក​សំណាក​ជីវសាស្ត្រ​បញ្ជូន​ធ្វើតេស្ត​រក​ជំងឺ និង​សារជាតិ​ពុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ