ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់​ នៅវត្ត​«សុភ​មង្គល»

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះ​ស​ង្ឈ កូនសិស្ស ចុងភៅ និង​អ្នក​រត់​ម៉ូតូឌុប ​នៅ «​វត្ត​សុភមង្គល» ស្ថិត​ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល…

ខេត្តបន្ទាយមានជ័យ ៖ ព្រះ​ស​ង្ឈ កូនសិស្ស ចុងភៅ និង​អ្នក​រត់​ម៉ូតូឌុប ​នៅ «​វត្ត​សុភមង្គល» ស្ថិត​ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ធ្វើតេស្ត​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​២០​ កញ្ញា ឆ្នាំ​២០២១ ដោយបាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​០២​នាក់ ក្នុង​ចំណោម៧៥​នាក់ ។​

តាម​ការ​ឱ្យដឹង​ពី​លោក​អ៊ុំ ជឹ​ម ស៊ី ប្រធាន​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​សុភមង្គលបាន​ឲ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​១៩​ កញ្ញា ឆ្នាំ​២០២១ មាន​ស្ត្រី​ជា​ចុងភៅ​វត្ត​០១​នាក់​ និង​អ្នក​នៅ​បំរើ​ជីដូន​ឈឺ​នៅ​នឹង​វត្ត មាន​អាកា​រៈ​មិន​ស្រួលខ្លួន​នៅ​ពេល​ធ្វើតេស្ត​រហ័ស ​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩មាន​វិជ្ជមាន​ចំនួន​០២​នាក់​ ។ ដើម្បី​សុវត្ថិភាព​ពី​សុខភាព​របស់​ព្រះ​ស​ង្ឈ កូនសិស្សលោក ក៏​ដូច​ជា​ចុងភៅ​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វត្ត ពិសេស​ក្នុង​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ ។ ​លោក អ៊ុំ បាន​ទំនាក់ទំនង ជាមួយ​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ស្នើ​សុំ​មន្ត្រី​នគរបាល​ការិយាល័យ សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ធ្វើតេស្ត​រហ័ស​យក​សំណាក​ពិនិត្យ​មេរោគ​កូ​វី​ដ​-១៩ ។

​លោកស្រី វរសេនីយ៍ទោ​នេត្រ ពី​ពណ៌ នាយ​រង​ការិយាល័យ សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណៃ​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មន្ត្រី​នគ​គ​របាល​ការិយាល័យ​សុខាភិបាលចំនួន​០៣​នាក់ បាន​ចុះ ធ្វើតេស្ត​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩ ដល់​ព្រះ​ស​ង្ឈ​ដែល​គង់នៅ​វត្ត​សុភមង្គល​ចំនួន​៤៦​អង្គ រួម​ទាំង​កូនសិស្ស​វត្ត ចុងភៅ​វត្ត ដូនជី ប្រជាពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​នឹង​វត្ត​ចំនួន​២៥​នាក់​និង​នគរ​បាល​ចំនួន​០៤​នាក់ សរុប​ចំនួន​៧៥​នាក់ ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​០២​នាក់​បន្ថែម​ទៀត០១​នាក់​ជា​ដូនជី​ស្នាក់​នៅ​នឹង​វត្ត​០១​នាក់​ទៀត ​ជា​អ្នក​រត់​ម៉ូតូឌុប​ដែល​ធ្លាប់​ចេញចូល​ក្នុង​វត្ត​។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រីនាយ​រង​ការិយាល័យ បាន​ប្រគេន​ដល់​ព្រះ​ស​ង្ឃ​​ប្រសិន បើ​មិន​មានការ​ចាំបាច់​មិន​ត្រូវ​និមន្ត​ចេញពី​វត្ត និង​កូនសិស្ស​វត្ត​ក៏​ដូច​ជា​ពលរដ្ឋ​ស្នាក់​អាស្រ័យ​នៅ​វត្ត ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

​គួរ​បញ្ជាក់​ផង​ដែរ​៖​ក្នុង​ឱកាស​បុណ្យ​កាន់​និង​ភ្ជុំបិណ្ឌ​ជិត​ឈាន​មក​ដល់​នេះ កូ​វី​ដ​-១៩ បាន​ឆ្លង​រាលដាល​ចូល​វត្ត ត្រូវ​បាន​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ធ្វើការ​បិទ​ខ្ទប់​វត្ត​ចំនួន​០២ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ គឺ​វត្ត​ព្រះ​ពន្លា ក្នុង​សង្កាត់​ព្រះ​ពន្លា និង​វត្ត​ស្វាយ​ថ្មី ហៅ​វត្ត​លោកតា​ហ៊ៃ នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ នៅ​ថ្ងៃ​ទី​១៦ ​ខែកញ្ញា ឆ្នាំ​២០២១​កន្លង​មកនេះ ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ។ បន្ទាប់​ពី​រក​ឃើញ​ព្រះ​ស​ង្ឈ និង​អ្នក​នៅ​ក្នុង​វត្តមាន​វិជ្ជមាន​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ