ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋជិតដល់គោលដៅកំណត់ ខណៈចាក់ជូនកុមារអាយុ៦ ដល់១២ឆ្នាំបាន៣៧.៣៤%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បា​បញ្ជាក់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​មនុស្ស​ពេញវ័យ​បាន​ជិត​ដល់​គោលដៅ​កំណត់​១០​លាន​នាក់​ហើយ ខណៈ​ចាក់​ជូន​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​បាន​៣៧.៣៤%​។ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បា​បញ្ជាក់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​មនុស្ស​ពេញវ័យ​បាន​ជិត​ដល់​គោលដៅ​កំណត់​១០​លាន​នាក់​ហើយ ខណៈ​ចាក់​ជូន​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​បាន​៣៧.៣៤%​។

ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ មាន​៩៨,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន​៨៨,១៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន​៣៧,៣៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ