ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះអ្នកស្លា.ប់ដោយកូវីដថ្មីកើនដល់១៧នាក់ ខណៈនាំចូល១២១នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​៦២៨​នាក់ និង​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​នេះ មាន​ចំនួន​១៧​នាក់ ច្រើន​ជា​ថ្ងៃ​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​៦២៨​នាក់ និង​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​នេះ មាន​ចំនួន​១៧​នាក់ ច្រើន​ជា​ថ្ងៃ​កន្លង​មក ។

ក្រសួងសុខាភិបាល​បាន​បន្ថែម​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី 628 នាក់​ទៀត ជា​សះស្បើយ 486 នាក់ និង​ស្លាប់ 17 នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ 507 នាក់ និង​អ្នកដំណើរ​ពី​បរទេស 121 នាក់ ។

ក្រសួង​សុខា​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស​សរុប​ច្រើន​ចំនួន​105,344 នាក់ និង​អ្នកជា​សះស្បើយ​ចំនួន 98,186 នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន​2,140 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ