ភាពស្រពេចស្រពិលជុំវិញការចូលនិវត្តន៍របស់ស្តេចប្រដាល់ Manny Pacquiao
ហ្វីលីពីន ៖ ស្តេចប្រដាល់អាស៊ី Manny Pacquiao ទើបតែបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីឈរឈ្មោះជាបេក្ខជនប្រជែង
ហ្វីលីពីន ៖ ស្តេចប្រដាល់អាស៊ី Manny Pacquiao ទើបតែបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីឈរឈ្មោះជាបេក្ខជនប្រជែង
ហ្វីលីពីន ៖ ស្តេចប្រដាល់អាស៊ី Manny Pacquiao ទើបតែបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីឈរឈ្មោះជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីហ្វីលីពីនសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២។ ស្របពេលអ្នកគាំទ្រចង់ដឹងអំពីជីវិតនៃអាជីពប្រដាល់សកលរបស់លោក។ គួររំលឹកថា ទីបំផុត! ស្តេចប្រដាល់ Pacquiao ប្រកាសឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី
នៅក្នុងថ្ងៃដដែល ក្រោយប្រកាសឈរឈ្មោះជាបេក្ខជនប្រជែងតំណែងប្រធានាធិបតី Pacquiao ដែលចាញ់ការប្រកួតកីឡាករ Yordenis Ugas កាលពីខែសីហា បានផ្តល់បទសម្ភាសន៍ជាមួយតារាសម្តែងស្រី Toni Gonzaga នៅលើកម្មវិធីយូធូបរបស់នាងដែលមានឈ្មោះថា Toni Talks ពាក់ព័ន្ធបញ្ហាអាជីពប្រដាល់របស់ខ្លួន។
ដោយបុរសវ័យ៤២ឆ្នាំរូបនេះ បាននិយាយយ៉ាងដូច្នេះថា «អាជីពប្រដាល់របស់ខ្ញុំ? អាជីពប្រដាល់របស់ខ្ញុំបានបញ្ចប់រួចទៅហើយ ។ ព្រោះខ្ញុំបានប្រឡូកក្នុងវិស័យប្រដាល់អស់ពេលយូរមកហើយ។ ហើយគ្រួសារខ្ញុំបាននិយាយថា វាគ្រប់គ្រាន់ហើយ។ ខ្ញុំទើបតែបន្តឡើងប្រកួតប្រដាល់ ព្រោះខ្ញុំងប់ងល់និងកីឡានេះ»។
ការលើកឡើងបែបនេះ អ្នកគាំទ្រជឿថា ម្ចាស់ខ្សែក្រវ៉ាតពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នារូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពប្រដាល់សកលហើយ។
យ៉ាងណាមិញ លោក Sean Gibbons ប្រធានក្រុមហ៊ុនផ្សព្វផ្សាយ (Promotion) របស់ Pacquiao បានអះអាងប្រាប់ ESPN កាលពីថ្ងៃទី២០ ខែកញ្ញា ថា Pacquiao មិនទាន់សម្រេចចិត្តអំពីអនាគតអាជីពប្រដាល់របស់គាត់ជាផ្លូវការនៅឡើយទេ ទោះមានការអត្ថាធិប្បាយកន្លងមកយ៉ាងណាក៏ដោយ។ ដោយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយថា តើត្រូវមានការប្រកួត១លើកចុងក្រោយ ឬក៏ចូលនិវត្តន៍៕
ចែករំលែកព័តមាននេះ