ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តន៍ច្បាប់ ! សមត្ថកិច្ចឃាត់ទុកយានយន្តដឹក លើសទម្ងន់៤គ្រឿងមួយឆ្នាំ និងពិន័យ៨គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្តន៍​ច្បាប់ សមត្ថកិច្ច​បាន​ឃាត់​ទុក​យានយន្ត ដឹក​លើស​ទម្ងន់​៤​គ្រឿង ទុក​រយៈពេល​១​ឆ្នាំ និង​ពិន័យ​យានយន្ត​ចំនួន​៨​គ្រឿងក្នុង​ចំណោម​យានយន្ត​១៥​គ្រឿង​ត្រូវ​បាន​ពិនិត្យ ។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ អនុវត្តន៍​ច្បាប់ សមត្ថកិច្ច​បាន​ឃាត់​ទុក​យានយន្ត ដឹក​លើស​ទម្ងន់​៤​គ្រឿង ទុក​រយៈពេល​១​ឆ្នាំ និង​ពិន័យ​យានយន្ត​ចំនួន​៨​គ្រឿងក្នុង​ចំណោម​យានយន្ត​១៥​គ្រឿង​ត្រូវ​បាន​ពិនិត្យ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​ថា ក្រុមការងារ​ចល័ត​ចម្រុះ​បាន​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ចំនួន​១៥​គ្រឿង ក្នុង​ខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និង​ខេត្តកំពត ក្នុង​នោះ​យានយន្ត​៣​គ្រឿង មិន​លើស​ទម្ងន់​កម្រិត​កំណត់​យានយន្ត​៨​គ្រឿង ត្រូវ​បាន​ពិន័យ និង​៤​គ្រឿង​ទៀត​ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ ក្នុង​ប្រ​តិ​បត្ត​ការ​ចាប់ពី​ថ្ងៃ​ទី​១៦-២០ ខែកញ្ញា ឆ្នាំ​២០២១ ។

ក្រសួង​បាន​បញ្ជាក់​ថា ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ទំនិញ​ចំនួន​១៥​គ្រឿង ដោយ​ក្នុង​នោះ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​៨​គ្រឿង ត្រូវ​បាន​ពិន័យ និង​៤​គ្រឿង​ត្រូវ​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០%​នៃ​ទម្ងន់​អនុញ្ញាត ។

ក្រសួង​បាន​រៀបចំ​រាប់​ថា ក្នុង​ទិន្នន័យ​ខាងលើ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ចំនួន​៥​គ្រឿង លើ​ផ្លូវ​១៤១ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ក្រោម ២០%​ចំនួន ២​គ្រឿង​ត្រូវ​បាន​ពិន័យ និង​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​លើស ២០% ចំនួន​១​គ្រឿង ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​មាត្រា​៦០ ចំណែក​យានយន្ត​២​គ្រឿង​ផ្សេង​ទៀត​ដែល​មិន​លើស​ទម្ងន់​កម្រិត​កំណត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ដោយ​មិន​មានការ​ពិន័យ ។

នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ចំនួន ៣​គ្រឿង លើ​ផ្លូវ​២១០ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ក្រោម ២០%​ចំនួន ២​គ្រឿង​ត្រូវ​បាន​ពិន័យ និង​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​លើស ២០% ចំនួន ១​គ្រឿង​ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ​ដោយ​អនុលោម​តា ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ ។ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​បាន​ត្រួតពិនិត្យ យានយន្ត​ដឹក​ជញ្ជូន​ចំនួន ២​គ្រឿង លើ​ផ្លូវជាតិ​លេខ​១១ គីឡូម៉ែត្រ​លេខ​៥៤ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដោយ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ក្រោម ២០%​ចំនួន ១​គ្រឿង​ត្រូវ​បាន​ពិន័យ និង​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​លើស ២០% ចំនួន​១​គ្រឿង​ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​មាត្រា​៦០ ។

នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹ ក​ជញ្ជូន​ចំនួន ៥​គ្រឿង លើ​ផ្លូវជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ​១១៩ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ក្រោម ២០%​ចំនួន ៣​គ្រឿង​ត្រូវ​បាន​ពិន័យ និង​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​លើស ២០% ចំនួន ១​គ្រឿង​ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ ចំណែក​យានយន្ត ១​គ្រឿង​ផ្សេង​ទៀត ដែល​មិន​លើស​ទម្ងន់​កម្រិត​កំណត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ដោយ​មិន​មានការ​ពិន័យ ។

ក្រសួង​បាន គួរ​បញ្ជាក់​ថា យានយន្ត​ចំនួន​៤​គ្រឿង​ខាងលើ​ដែល​ត្រូវ​ឃាត់​ទុក​ចំនួន​១​ឆ្នាំ គឺ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។

ជា​ថ្មី​ម្ត​ទៀត ក្រសួង​សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ម្តង​ហើយ ម្តងទៀត​ថា ៖ ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ