ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន ប៊ុ​ន​ថេ​ន ប្រកាស​សំណូមពរ​ផ្ទុយ​ពី​ការ​ចង់បាន​របស់​អ្នក​ប្រដាល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខុស​ពី​កីឡាករ​ប្រដាល់​ភាគច្រើន​ដែល​សំណូម​សូម​អោយ​គ្រូបង្វឹក ជា​ពិសេស​គឺ​គណៈកម្មការ​ប្រដាល់​ជួយ​ផ្គូរ​ផ្គង​

រាជធានីភ្នំពេញ ៖ ខុស​ពី​កីឡាករ​ប្រដាល់​ភាគច្រើន​ដែល​សំណូម​សូម​អោយ​គ្រូបង្វឹក ជា​ពិសេស​គឺ​គណៈកម្មការ​ប្រដាល់​ជួយ​ផ្គូរ​ផ្គង​អោយ​ខ្លួន​បាន​ឡើង​ប្រកួត​អោយ​បាន​ញឹកញាប់ តែ​កីឡាករ​សេន ប៊ុ​ន​ថេ​ន បែរជា​ស្នើ​អោយ​អ្នក​ផ្គូរ​ផ្គង​ទាំងនោះ រយាល​ឱកាស​អោយ​កីឡាករ​ល្បី​ៗ​ប៉ះ​គ្នា​ទៅ​វិញ​ ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថ្មី​ៗ​ជុំវិញ​ការ​ឡើង​ប្រកួត​របស់​អ្នក​ប្រដាល់​ថ្មី​ៗនេះ​ កីឡាករ សេន ប៊ុ​ន​ថេ​ន បាន​អះអាង​ថា ក្នុង​នាម​លោក​គឺជា​កីឡាករ​ម្នាក់ លោក​មិន​ចង់​ឃើញ​កីឡាករ​ល្អ​ៗ​ឡើង​ប្រកួត​គ្នា​ញឹកញាប់​នោះ​ទេ​។ លោក​ថា​ កីឡាករ​ល្អ​យ៉ាងណា​ក៏​ដោយ តែបើ​ដាក់​ប្រកួត​ញឹក​ពេក គឹ​ពិតជា​គ្មាន​ក្បាច់​ល្អ​ចាក់​គូប្រកួត​នោះ​ទេ ហើយ​អ្នក​ទស្សនា​ក៏​មិនសូវ​ផ្ដោត​ការ​ចាប់អារម្មណ៍​នោះ​ដែរ​។

លោក​ថា​ កីឡាករ​បើ​កាន់តែ​ខាន​ឡើង​រេញ និង​កាន់តែ​មាន​អ្វី​ថ្មី ហើយ​បច្ចេកទេស​នៅ​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​ទាំងនោះ ក៏​ពិតជា​មាន​ស្នៀត​ចាក់​ល្អ ដែល​គូរ​ប្រកួត​ពិបាក​ដឹង​មុន​ផង​ដែរ​។

លោក​ហៅ​ការ​រយាល​ឡើង​រេញ​របស់​កីឡាករ​ល្អ​ៗថា​ ជា​ការ​ប្រមូល​កម្លាំង សន្សំ​ក្បាច់ និង​ទាក់ទាញ​អ្នក​ទស្សនា​អោយ​ចង់​តាមដាន​។ ជាក់ស្ដែង​ រូប​លោក​មិន​ដែល​ទទួល​ប្រកួត​រៀង​រាល់​មួយ​ខែ​ម្ដង ឬ​មួយ​អាទិត្យ​ម្ដងនោះ​ទេ ដោយសារ​តែ​លោក​យល់​ថា ការ​ប្រកួត​ញឹកញាប់​បែប​នេះ គឺ​សាច់​នៅ​ហើម ហើយ​សរសៃ​នៅ​ស្ពឹក ដែល​មិន​អាច​អោយ​លោក ឬ​កីឡាករ​ទាំងឡាយ​ប្រកួត​ល្អ​កើត​ឡើយ​។

យ៉ាងណាមិញ​លោក​ថា ការ​រយាល​ឡើង​រេញ​ហើយ​ល្អ ក៏​ទាមទា​អោយ​កីឡាករ​ទាំងនោះ​ហ្វឹកហាត់​សន្សំ​កម្លាំង​អោយ​ជាប់លាប់​ផង​ដែរ តែបើ​មិនសូវ​ឡើង​រេញ ហើយ​មិនសូវ​ហ្វឹកហាត់​ក៏​កាន់តែ​មិនល្អ​ផង​ដែរ​។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក សេន ប៊ុ​ន​ថេ​ន គឺ​សម្រាប់​តែ​កីឡាករ​ដែល​ប្រកួត​បាន​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណោះ តែបើ​ស្ថានភាព​ដូច​កីឡាករ​ប្រដាល់​សព្វថ្ងៃ​គឺ​កីឡាករ​ទាំងនោះ​នឹង​ដាច់​បាយ ហើយ​ក្លាយជា​កីឡាករ​បាត់បង់​សមត្ថភាព​ទៅ​វិញ​ទេ​។

កីឡាករ ម៉​ន សា​ម៉េ​ត ធ្លាប់​បាន​លើក​ឡើង​ថា សម្រាប់​រូប​លោក​គឺរ​ស់នឹង​ការ​ឡើង​រេញ ហើយ​ការ​ហ្វឹកហាត់​របស់​កីឡាករ​ក៏​រមែង​ធ្វើ​ឡើង​ដើម្បី​តែ​ត្រៀម​ឡើង​រេញ​ប៉ុណ្ណោះ ប្រសិនបើ​មិន​មានការ​ប្រដាល់​លោក​យល់​ថា កីឡាករ​មិន​ច្រើន​ទេ​ដែល​ហ្វឹកហាត់​ជាប់លាប់​ទាំង​មិនដឹង​ថា​ខ្លួន​ត្រូវ​ឡើង​រេញ​ពេល​ណា​។ លោក​និយាយ​ថា លោក​រាល់ថ្ងៃ​គឺ​បន់​អោយ​តែ​គេ​ដាក់​អោយ​ប្រកួត​ញឹក​ប៉ុណ្ណោះ ព្រោះ​បើ​ទោះជា​ឈឺ​សាច់​បន្តិច​មែន​តែ​បាន​ដោះស្រាយ​ជីវភាព​។

មិន​ខុស​គ្នា​ដែល កីឡាករ ឃី​ម បូ​រ៉ា ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សម្រាប់​លោក​បើ​ការ​ប្រដាល់​ទទួល​បាន​កម្រៃ​ច្រើន លោក​គាំទ្រ​អោយ​យូរ​ៗ​ប្រកួត​ម្ដង តែបើ​ដូច​រាល់ថ្ងៃ​ខាន​ប្រកួត​យូរ​ៗ​ក៏​មិនកើត​នោះ​ដែរ​។ លោក​ថា​កីឡាករ​ខ្មែរ​គឺ​អាច​និយាយ​បាន​ថា​ប្រកួត​មួយ​ពេល​ដោះស្រាយ​មួយ​គ្រា ហើយដោយ​សារ​តែ​កីឡាករ​អត់​ល្បី​ខ្លះ​មិនសូវ​ត្រូវ​បាន​គេ​ផ្គូរ​ផ្គង​អោយ​ឡើង​រេញ​នឹង​ហើយ ទើប​អ្នកខ្លះ​រក​លុយ​មិន​បាន ហើយ​ធ្លាក់ខ្លួន​ទៅ​ធ្វើ​ការងារ​អស់ ដោយពេល​ឡើង​ប្រកួត​ម្ដង​ៗ​ក៏​បាក់កម្លាំង​ព្រោះតែ​ដាច់​ឆ្ងាយ​ពី​ការ​ឡើង​រេញ​។ លោក​ថា​រាល់ថ្ងៃ​កីឡាករ​ល្បី​ៗ​មិនសូវ​បាត់​មុខ​ដោយសារ​តែ​ឡើង​ប្រកួត​ម្ដង​ៗ​បាន​លុយ​ច្រើន​ជាង​មុន និង បាន​ឡើង​រេញ​ញឹកញាប់ តែបើ​៤-៥​ខែ​មិន​ទាន់​បាន​ឡើង​ម្ដង ក៏​ប្រាកដជា​ទៅ​ប្រកបការងារ​ផ្សេង​ដើម្បី​ដោះស្រាយ ហើយ​មិនសូវ​ហ្វឹកហាត់​ជាប់លាប់​ជាក់​ជា​មិន​ខាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ