កីឡាកររត់ប្រណាំង ប៉ែន សុគង់ បន្តហ្វឹកហាត់នៅជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ការប្រកួតអូឡាំពិកនៅប្រទេសជប៉ុន កីឡាករកម្ពុជាមួយរូបដែលជាអ្នកជំនាញរត់ប្រណាំងឆ្នើម គឺ
រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ការប្រកួតអូឡាំពិកនៅប្រទេសជប៉ុន កីឡាករកម្ពុជាមួយរូបដែលជាអ្នកជំនាញរត់ប្រណាំងឆ្នើម គឺ
រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ការប្រកួតអូឡាំពិកនៅប្រទេសជប៉ុន កីឡាករកម្ពុជាមួយរូបដែលជាអ្នកជំនាញរត់ប្រណាំងឆ្នើម គឺលោក ប៉ែន សុគង់ នៅបន្តហ្វឹកហាត់នៅក្នុងប្រទេសដីកោះនេះនៅឡើយទេ ដោយលោកអះអាងថា កំពុងនឹកស្រុក តែមិនអាចបោះបង់បេសកកម្មនេះបានឡើយ។ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានលទ្ធផលក្នុងការហ្វឹកហាត់នេះ ស្របពេលដែលកីឡាស៊ីហ្គេមនៅវៀតណាម ក៏ពន្យារពេលគ្រប់គ្រាន់អាចអោយលោកពង្រឹងសមត្ថភាព។
ថ្លែងប្រាប់សារព័ត៌មានមួយនាពេលថ្មីៗ កីឡាករ ប៉ែន សុគង់ និយាយថា គិតត្រឹមថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ លោកទើបតែធ្វើការ ហ្វឹកហាត់បានរយៈពេលជិត៥០ថ្ងៃតែប៉ុណ្ណោះ ដោយការហ្វឹកហាត់នេះគឺអាចនិយាយបានថា កំពុងស្ថិតនៅដំណាក់កាលដំបូង ដែលត្រូវបន្សាំខ្លួន ជាមួយការហ្វឹកហាត់ ដើម្បីសម្របទៅនឹងអាកាសធាតុ និងម្ហូបអាហារនៅក្នុងប្រទេសជប៉ុន ដែលខុសគ្នាដាច់ឆ្ងាយពីនៅកម្ពុជា។ លោកមានគម្រោងធ្វើការហ្វឹករហូតដល់៨ខែ ហើយនៅពេលបញ្ចប់គឺអាចបន្តទៅប្រកួតនៅស៊ីហ្គេមរបស់វៀតណាមតែម្ដង ដើម្បីកុំអោយឡើងចុះស្រុកកំណើតច្រើនដង។ ប៉ុន្តែស្ថានការណ៍ក៏អាចប្រែប្រួលផងដែរ ដោយសារតែពេលវេលា គឺនៅយូរទៀត។ លោកថា សកម្មភាពហ្វឹកហាត់នេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមសម្រាប់ស៊ីហ្គេម ហើយក៏មិនខុសពីការពង្រឹកដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ ប៉ែន សុគង់ ទើបតែត្រូវបានគណៈកម្មការអូឡាំពិកពិភពផ្ដល់លិខិតថ្លែងអំណរគុណ ដែលមានន័យថាលោកគឺជាអត្តពលិកកម្ពុជាមួយរូបដែលមានសមត្ថភាពនៅក្នុងព្រឹត្តិការណ៍មួយនេះប៉ុណ្ណោះ ខណៈដែលការបញ្ជាក់នូវលិខិតនេះ ក៏មានន័យថា លោកត្រូវបានគណៈកម្មការអូឡាំពិកទទួលស្គាល់ជាផ្លូវការថា ជាកីឡាករកម្ពុជា ដែលបានចូលរួមនៅការប្រកួតអូឡាំពិក ដែលនេះក៏ជាមុខមាត់មួយរបស់កម្ពុជា។ ថ្វីដ្បិតលោកមិនទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកដែលទើបបញ្ចប់ តែសមត្ថភាព និងអ្វីដែលលោកធ្វើបាន ក៏ធ្វើអោយគណៈកម្មការអូឡាំពិកទទួលស្គាល់ផងដែរ ទើបគណៈកម្មការនេះ ចេញលិខិតបញ្ជាក់ជូន។
លោកថា លទ្ធផលនៅអូឡាំពិកគឺជារឿងខកចិត្ត ប៉ុន្តែលោកក៏នឹងប្រឹងធ្វើអោយបានល្អផងដែរ សម្រាប់ការប្រកួតលើកក្រោយៗ។
លោកថា លោកនឹងខំប្រឹង ដើម្បីខ្លួនឯង និងប្រទេសជាតិខ្លួន ដោយប្រឹងហ្វឹកហាត់ សម្រាប់ការប្រកួតអន្តរជាតិនានា ជាពិសេសសម្រាប់អូឡាំពិកលើក ក្រោយបើមានឱកាស។ ពាក់ព័ន្ធនឹងឱកាសដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលជា ស្ថាប័នកីឡា មានសមាជិកចំនួន១០៥ប្រទេស ទទួលស្គាល់កីឡាករអត្តពលិកកម្ពុជានោះ កីឡាករ ប៉ែន សុគង់ និយាយថា បើទោះបី លទ្ធផលប្រកួតនៅកម្រិតអូឡាំពិក លោកបានលទ្ធផលមិនទាន់ល្អ ប៉ុន្តែកម្រិតឆ្លងកាត់ និងបទពិសោធន៍មួយនេះ ក៏អាចជំរុញគណៈកម្មការរៀបចំទទួលស្គាល់ផងដែរ ដែលលោកចាត់ទុកថា នោះគឺជាមោទនភាពមួយធំមួយ។
លោកថា ក្រោយពេលទទួលបានវិញ្ញាបនប័ត្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺលោកមានអារម្មណ៍ត្រេកអររំភើបរីករាយ យ៉ាងខ្លាំង ព្រោះលិខិតមួយនេះ បានចំពោះតែកីឡាករឆ្នើមៗមួយចំនួនប៉ុណ្ណោះ។ លោកមិននឹកស្មានដល់ថា ខ្លួនអាចមានថ្ងៃនេះទាល់តែសោះ ទើបលោកសប្បាយចិត្តណាស់ និងបានសរសើរពីសំណាងដែលបានចូលប្រកួតនៅអូឡាំពិក។ លោកសង្ឃឹមថា អាច នឹងបានចូលរួមអូឡាំពិកអន្តរជាតិ ឆ្នាំ២០២៤ នៅប្រទេសបារាំងជាថ្មីម្ដងទៀត ដោយលោកនឹងប្រឹងប្រែង ៕
ចែករំលែកព័តមាននេះ