ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​ដែលទឹកស្ទឹង​មង្គល​បូ​រី​ហក់​ឡើង​ គឺជា​ក្តី​ព្រួយ​បារម្ភ​​​​​បំផុត

2 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​​ នៅ​ពេល​ដែល​ទឹកស្ទឹង​មង្គល​បូ​រី​ហក់​ឡើង គឺជា​ការ​ព្រួយបារម្ភ​របស់អាជ្ញាធរ​ដោយបាន​ប្រកាស​អាសន្ន​ដល់​ប្រជាពលរដ្ឋ ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និងបានជូនដំណឹង​ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​ ។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ស្រុក​មង្គល​បូ​រី​ចុះ​ថ្ងៃ​ទី​២០ កញ្ញា…


ខេត្ត​បន្ទាយ​មាន​ជ័យ​៖​​ នៅ​ពេល​ដែល​ទឹកស្ទឹង​មង្គល​បូ​រី​ហក់​ឡើង គឺជា​ការ​ព្រួយបារម្ភ​របស់អាជ្ញាធរ​ដោយបាន​ប្រកាស​អាសន្ន​ដល់​ប្រជាពលរដ្ឋ ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និងបានជូនដំណឹង​ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​ ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ស្រុក​មង្គល​បូ​រី​ចុះ​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២១​ថា ៖ សូម​ជម្រាប​ជូន​ជា​ដំណឹង​ដល់​បងប្អូន​ក្នុងស្រុក​មង្គល​បូ​រី​ អោយ​បាន​ជ្រាប​ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ​ និង​ស្ថានភាព​ទឹក​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​តាម​ដងស្ទឹង​នៃ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ស្រុក​ម៉ា​ឡៃ ហើយ​កម្រិត​ទឹង​ដងស្ទឹង​មង្គល​បូ​រី​មានការ​ហក់​ឡើង​ខ្លាំង​ និង​អាច​បង្ក​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​និង​សត្វ​ផ្ទះ​សំបែង​និង​ដំណាំ​កសិកម្ម​។

ហើយ​ត្រូវ​ត្រៀម​ស្បៀង ​និង​ថ្នាំសង្កូវ​សម្រាប់​ទឹក​បម្រុង រៀបចំ​ទុកដាក់​ឯកសារ​សំខាន់​ៗ​អោយ​បាន​គង់វង្ស​រួម​មាន​៖ ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ សំបុត្រ​កំណើត អា​ត្រា​នុ​កូ​ល​ដ្ឋា​ន អត្ត​សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និង​ឯកសារ​សំខាន់​ៗ​។​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន ឬ​មធ្យោបាយ​សម្រាប់​ជម្លៀស​និង​ពេល​ទឹកជំនន់​មក​ដល់ សុំ​មាតា​បី​តា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​កំ​អោយ​ចុះ​លេង​ទឹក នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង​ត្រូវ​បិត​ប្រព័ន្ធ​អគ្គី​ស​នី និង​ត្រូវ​មានការ​ប្រុង​ប្រួ័​ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេង​ៗ​។

គួរ​បញ្ជាក់​ថា​៖ ​នៅ​ស្រុក​មង្គល​បូ​រី​ឃុំ​ចំនួន​៣ ដែល​មាន​ឃុំ​សឿ​ប៉ៈ​ពាល់​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង​និង​ស្រូវ​៣០០​ហិ​កតា លិច​ផ្លូវ​២​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ ឃុំ​ចំណោម​ប៉ៈ​ពាល់​ស្រូវ​ចំនួន​៧០០​ហិ​កតា ឃុំ​រហាត់ទឹក​ប៉ៈ​ពាល​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​២១​ខ្នង​ផ្លូវ​៤​ខ្សែ​ប្រវែង​៥​គីឡូម៉ែត្រ​បណ្តាល​ទឹក​លិច​ និង​ហូរ​កាត់ ​៕

អត្ថបទសរសេរ ដោយ