ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​-​វៀតណាម ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន FIFA Futsal World Cup

4 អាទិត្យ មុន

លី​ទុ​យ​អា​នី ៖ ក្រុម​ជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​របស់​ថៃ និង​វៀតណាម ក្នុង​តំបន់​អាស៊ាន បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​ចុង​

លី​ទុ​យ​អា​នី ៖ ក្រុម​ជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​របស់​ថៃ និង​វៀតណាម ក្នុង​តំបន់​អាស៊ាន បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ 2021 FIFA Futsal World Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​លី​ទុ​យ​អា​នី ក្នុង​ទ្វីបអឺរ៉ុប ក្រោយ​ជាប់​ឈ្មោះ​ជា​ក្រុម​លេខ​៣​ល្អ​តាម​ពូ​ល​រៀង​ៗ​ខ្លួន​។

ថៃ ឆ្លងកាត់​ការ​ប្រកួត​៣​លើក​ក្នុង​ពូ​ល C ឈ្នះ​១​លើក ស្មើ​១​លើក និង​ចាញ់​១​លើក​។ ដោយ​ក្នុង​នោះ ចាញ់​ព័រ​ទុ​យ​ហ្គា​ល់ ៤-១ ហើយ​បន្ត​ស្មើ​ម៉ា​រ៉ុ​ក ១-១ មុន​ពេល​ឈ្នះ​កោះ​សា​ឡូ​ម៉ូ​ន (Solomon Islands) ៩-៤​។

ដោយឡែកវៀតណាម ឆ្លងកាត់ការប្រកួត៣លើកក្នុងពូល D ឈ្នះ១លើក ស្មើ១លើក និងចាញ់១លើក។ ក្នុងនោះ ចាញ់ប្រេស៊ីល ៩-១ ហើយឈ្នះប៉ាណាម៉ា ៣-២ មុនពេលស្មើសាធារណរដ្ឋឆែក ១-១។

សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ វៀតណាម នឹង​ត្រូវ​ប៉ះ​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Avia Solutions ក្នុង​ទីក្រុង Vilnius​។ ខណៈ​ថៃ នឹង​ត្រូវ​ប៉ះ​កា​ហ្សា​ក់​ស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​កីឡដ្ឋាន Zalgiris Arena ក្នុង​ទីក្រុង Kaunas​។

ខាងក្រោម​ជា​កម្មវិធី​ប្រកួត​ទាំងអស់​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ២២-២៤ ខែកញ្ញា រួម​មាន​៖

គូ​ទី​១៖ វេ​ណេ​ស៊ុ​យ​អេ​ឡា Vs ម៉ា​រ៉ុ​ក
គូ​ទី​២៖ ប្រេ​ស៊ី​ល Vs ជប៉ុន
គូ​ទី​៣៖ រុ​ស្ស៊ី Vs វៀតណាម
គូ​ទី​៤៖ អា​ហ្ស​ង់​ទី​ន Vs ប៉ា​រ៉ា​ហ្គា​យ

គូ​ទី​៥៖ អេ​ស្ប៉ា​ញ Vs សាធារណរដ្ឋ​ឆែក
គូ​ទី​៦៖ ព័រ​ទុ​យ​ហ្គា​ល់ Vs ស៊ែ​ប
គូ​ទី​៧៖ អ៊ូ​ស​បេ​គី​ស្ថាន Vs អ៊ី​រ៉​ង់
គូ​ទី​៨៖ កា​ហ្សា​ក់​ស្ថាន Vs ថៃ

ក្រុមថៃ​
ក្រុមវៀតណាម​
ក្រុមថៃ​
ក្រុមវៀតណាម​