ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅរាជធានីភ្នំពេញ មានបទល្មើសលួចឆក់ ៦៤ករណី ក្នុងខែសីហា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖  អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាស​ថា ក្នុងរយ:ពេល ១ខែនៃខែសីហា ឆ្នាំ២០២១ នេះ កម្លាំង​សមត្ថកិច្ច បង្ក្រាបបទល្មើសលួចឆក់ ក្នុងរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖  អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាស​ថា ក្នុងរយ:ពេល ១ខែនៃខែសីហា ឆ្នាំ២០២១ នេះ កម្លាំង​សមត្ថកិច្ច បង្ក្រាបបទល្មើសលួចឆក់ ក្នុងរាជធានីភ្នំពេញ បានចំនួន ៦៤ ករណី គឺថយ ៣ករណី ស្មើនឹង ៤% បើប្រៀបធៀប​ទៅនឹងខែកក្កដា  ឆ្នាំ២០២១។ បទល្មើសទាំង ៦៤ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៩១ នាក់ ស្មើនឹង ១០០% នៃបទល្មើស ដែលកើតឡើង។ ក្នុងនោះ មានបទល្មើសលួច ៥៦ ករណី និងបទល្មើសឆក់ ចំនួន​ ៨ករណី។

​ជនសង្ស័យ ក្រោយ​ការ​បង្ក្រាប ​បាន​រក​ឃើញ​ថា ធ្លាប់​ប្រើ​សារធាតុ​ញៀន ចំនួន ​៧៥​នាក់​ ស្មើនឹង​ ៨៤%​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណ:បញ្ជាការ អនុវត្តផែនការសកម្មភាពបង្ការទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នៅរាជធានីភ្នំពេញ។

របាយការណ៍ បានបញ្ជាក់ថា ក្នុងបទល្មើស ចំនួន ៦៤ករណី រួមមាន៖ បទល្មើសលួច ៥៦ករណី បទល្មើសឆក់ ៨ករណី ថយ ៣ករណី។ របាយការណ៍ដដែល បានបញ្ជាក់ថា ខណ្ឌ ដែលមានបទល្មើសលួចឆក់ ច្រើនលើសពី ៥លើក  មានចំនួន ៥ ខណ្ឌ៖ ១.ច្បារ អំពៅ ចំនួន ៨លើក ២.សែនសុខ ចំនួន ៦លើក ៣.មានជ័យ ចំនួន ១១លើក ៤.ទួលគោក ចំនួន ៨លើក និង៥.ដង្កោ ចំនួន ៥ លើក​។

ទន្ទឹមនឹងកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាប ទទួលបានលទ្ធផលល្អយ៉ាងណាក៏ដោយ ក៏គណ:បញ្ជាការ អនុវត្តផែន​ការ សកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់នៅរាជធានីភ្នំពេញ នៅបន្តដាក់ចេញទិសដៅ និងវិធានការសំខាន់ៗ​នានា​មួយចំនួន ដើម្បីឲ្យបទល្មើស ថយចុះបន្តទៀត៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ