ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ ប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អោយមន្ត្រីជំនាញជលផល តែមន្ត្រីថា អត់ដឹងអីផង!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ នៅពេលមន្ត្រីជលផល បង្ក្រាបបទល្មើស ក្នុង​រដូវបិទនេសាទ ពេលនេះ ត្រូវបានឈ្មួញលើកឡើងថា បានប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល…

បន្ទាយមានជ័យ​៖ នៅពេលមន្ត្រីជលផល បង្ក្រាបបទល្មើស ក្នុង​រដូវបិទនេសាទ ពេលនេះ ត្រូវបានឈ្មួញលើកឡើងថា បានប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អោយមន្ត្រីជំនាញហើយ តែនៅតែបន្តចាប់​បង្ក្រាបទៀត។ ករណីនេះ ត្រូវបានមន្ត្រីជលផល បដិសេធ ហើយបានចាប់​បង្ក្រាបបទល្មើសនេសាទនេះ នៅចំណុចរហាលក្រចាប់អាទូល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រំប្រទល់នឹងខេត្តបាត់ដំបង។

លោក សេង ធូ សង្កាត់រដ្ឋបាលជលផលស្រុកមង្គលបូរី បានប្រាប់ថា ជាការណែនាំពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា នៅរដូវបិទនេសាទនេះ កម្លាំងចម្រុះ ប្រើប្រាស់កាណូតស្មាច់ ចំនួន ៤គ្រឿង ហើយមន្ត្រីរដ្ឋបាលជលផល ស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរបឹងទន្លេសាប និងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបបទល្មើសនេសាទនៅរហាលក្រចាប់ ចំណុចកអាប់ទូល ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបង្ក្រាបរឹបអូសរបាំងសាច់អួនប្រវែងជិត ៣០០ម៉ែត្រ និងបង្គោលឫស្សី ២៥០ដើម បោចាប់ត្រីចំនួន ២គ្រឿង និងលេងកូនត្រីជាង ១០គីឡូក្រាម។

លោក ឈួម ធូ មន្ត្រីអាជ្ញាធរបឹងទន្លេសាប បានបញ្ជាក់ថា កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គឺនៅរដូវ​បិទនេសាទរយៈពេល ៦ខែ អោយត្រីពងកូន ត្រូវបានហាមឃាត់ មិនអោយនេសាទឡើយ។ រហូតដល់ខែវិច្ឆិកា ទើបបើកអោយប្រជានេសាទឡើងវិញ។

គួរបញ្ជាក់ថា នៅពេលកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទតាមដៃបឹងទន្លេសាប ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏មានក្រុមអ្នកប្រកបមុខរបរនេសាទ បានតវ៉ាថា ពួកគេប្រមាណជិត ១០នាក់ ដែលប្រកបមុខរបរ​នេសាទត្រីនេះ គឺម្នាក់ៗ ត្រូវបង់លុយ តាមរយៈឈ្មួញកណ្តាល ចំនួនពី ៥០ម៉ឺនរៀល ទៅជិត ១លានរៀល ដើម្បី​បង់អោយ​ទៅមន្ត្រីជលផល។ ប៉ុន្តែមន្ត្រីជលផល ខេត្តបន្ទាយមានជ័យ បានបដិសេធថា មិនបានទទួលលុយទាំងនោះឡើយ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ