ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកថ្មទូរស័ព្ទ ទុកចោល ឆេះផ្ទះ ១ខ្នង នៅ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អគ្គិភ័យបា​នឆាបឆេះផ្ទះ ១ខ្នង អាចបណ្តាលមកពីឆ្លងចរន្តផ្ទុះសេខ្សែភ្លើង ដោយសារតែសាកថ្មទូរស័​ព្ទទុកចោល​។ គ្រោះអគ្គិភ័យ​នោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១…

បន្ទាយមានជ័យ៖ អគ្គិភ័យបា​នឆាបឆេះផ្ទះ ១ខ្នង អាចបណ្តាលមកពីឆ្លងចរន្តផ្ទុះសេខ្សែភ្លើង ដោយសារតែសាកថ្មទូរស័​ព្ទទុកចោល​។ គ្រោះអគ្គិភ័យ​នោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតភូមិថ្នល់ដាច់ ឃុំថ្ម​ពួក ស្រុកថ្មពួក។

លោកវរៈសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ថា ម្ចាស់ផ្ទះ ដែលអគ្គិភ័យឆាបឆេះ មានឈ្មោះ លឿន ឡឹប ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកើតហេតុ។

លោក​បា​នបញ្ជាក់ថា នៅពេលដែលអគ្គិភ័យឆាបឆេះផ្ទះ គឺម្ចាស់ទៅធ្វើការប្រទេសថៃ ទុក​អោយកូននៅចាំផ្ទះ ហើយ​បានសាកថ្មទូរស័ព្ទចោលលើផ្ទះ។ កូននោះ ទៅហូបបាយផ្ទះ​ជីដូន ហើយស្រាប់មានអណ្តាតភ្លើងឆាបឆេះ។ ក្រោយមក រថយន្តពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍បាញ់ទឹក​ពន្លត់។ តែអគ្គិភ័យ បានឆាបឆេះអស់ តែមិនបណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះជិតខាងទេ។

លោកវរៈសេនីយ៍ទោ ឈឿន គឹមឈុន បាន​បញ្ជាក់​ថា មូលហេតុដែលអគ្គិភ័យឆាបឆេះ បណ្តាលមកពីម្ចាស់ផ្ទះ​សាកថ្មទូរស័ព្ទ​ចោលលើផ្ទះ ហើយ​បណ្តាលឲ្យ​ឆ្លងចរន្តឆាបឆេះ បណ្តាលខូចខាតផ្ទះ​ឈើ ប្រក់ស័ង្កសី​ប្រវែង ៧ម៉ែត្រ x​៨ម៉ែត្រ បណ្តាលឆេះ​ជញ្ជាំងក្តារ និងទ្រព្យសម្បត្តិ​បានឆេះអស់ទាំងស្រុក និងប្រើប្រាស់រថយន្តបាញ់ទឹក ១គ្រឿង ទើបមិនបណ្តាលរាល​ដាលឆេះផ្ទះអ្នកជិតខាង៕ ប៊ុន ធឿន