ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ប្រជុំពង្រឹងផែនការ ក្នុងពិធី​បុណ្យ​ដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះគណៈបញ្ជាការ​ឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩…

រាជធានី​ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះគណៈបញ្ជាការ​ឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។​

ការជំរុញបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើ​ការពង្រឹង​សន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញ វិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩។  

លោក​ ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្ត​ការងារក្នុងកិច្ចការពារសន្តិ សុខ សុវត្ថិភាពជូនប្រជាពល រដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទ​ពិសោធន៍នាពេលកន្លងមកហើយក្តី​។

លោក​ ឃួង​ ស្រេង​ បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាស​នា រាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្ត ទាំង ១៥១វត្ត នៅ​ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្ត អារាម ធ្វើយ៉ាងណា មិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ- ១៩ នៅក្នុងពិធីបុណ្យដាក់ បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈាន​ចូលមកដល់ នៅប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗ នៅតាមក្លោងទ្វារវត្ត ត្រូវបាញ់អាកុល និងវាស់កម្តៅ។

ចំណែក​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជំងឺកូវីដ-១៩​ ហើយ​អាជ្ញាធរខណ្ឌទាំង១៤ ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ​ និង​ប្រជាពលរដ្ឋ​ ត្រូវការពារឱ្យបានគង់វង្ស​ពីអំពើចោរកម្ម។   

លោក​ ឃួង ស្រេង បានឱ្យដឹងទៀតថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំង ជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឱ្យយើង អាចដើរទៅមុខជាជំហានៗ ក្នុងនោះ យើងបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់​បងប្អូនប្រជាពលរដ្ឋ បើកឱ្យដំណើរ ការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យា ល័យ និងវិទ្យាល័យឡើងវិញ ថែម​ទៀត។ ​នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ