ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យោធា​ម្នាក់ តាម​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ឆបោក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ថ្ងៃ​ទី​២០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៥៨៩ (​ឌ​)​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី ២៧.១១.២០២០ របស់​លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ឆបោក កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ឆុ​ន អំណត់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ យោធា ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ព្រៃ​ទ្រា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ធ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ