ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន! ឈ្មួញ​​​​ទម្លាក់ឈើ​ចោល​ខ្លះ សល់ខ្លះ ចាក់​​​​​សាំង​ដុត​ឆេះទាំងឡាន​ហើយរត់​​ចោលបាត់​

1 ខែ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឈ្មួញ​រកស៊ី​ឈើ​ក្បាល​ឡើង​ដុះ​ស្លែ​ប្រចាំ​នៅ​ក្នុង​ទឹកដី​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៅ​ថា «លោក ធួ​ក ៗ» គឺជា​ឈ្មួញ​ម្នាក់​ដ៏​មាន​ជំនាញ​ខាង​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ខុសច្បាប់ ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​…


ខេត្តកំពង់ធំ ៖ ឈ្មួញ​រកស៊ី​ឈើ​ក្បាល​ឡើង​ដុះ​ស្លែ​ប្រចាំ​នៅ​ក្នុង​ទឹកដី​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៅ​ថា «លោក ធួ​ក ៗ» គឺជា​ឈ្មួញ​ម្នាក់​ដ៏​មាន​ជំនាញ​ខាង​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ខុសច្បាប់ ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​ តែត្រូវ​បាន​ជាប់​អន្ទាក់​សមត្ថកិច្ច​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប កាលពី​វេលា​ម៉ោង​២ និង១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ខ្វែក ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​ប​ង្ក្រា​ប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ​នេះ ក្រោម​ការ​បញ្ជា​របស់ លោក​តិ​ប ញាតា នាយ​អធិ​ការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប លោក​ហោ ភា​ជ នាយ​រង​អធិការដ្ឋាន សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់​ថ្ម ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សាយ វាសនា​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ធ្វើការ​ឃាត់​រថយន្ត​កូរ៉េចំណុះ​​៣,៥​តោន ក្បាល​ពណ៌​.ស ទ្រង់​ពណ៌​បៃតង ដែល​បាន​ដឹកឈើ​ចម្រុះចេញពី​តំបន់​ព្រៃ​អង់​តែ​ន ជា​ឈើ​មិន​គ្រប់​អាយុ​ដែល​ច្បាប់​ត្រូវ​ហាមឃាត់ ។

នៅ​ពេល​ដែល​កម្លាំង​ចម្រុះ​ឃាត់​រថយន្ត​ល្មើស​ទុក​មួយ​កន្លែង ត្រូវ​បាន​មេ​ឈ្មួញ​ឈើ ឈ្មោះ ធួ​ក និង បក្សពួក​នាំ​គ្នា​រើ​ឈើ​ទំលាក់​ចោល​ពីលើ​ឡាន​ចេញ​ខ្លះ រួច​ហើយ​យក​សាំង​មក​ចាក់​ពីលើ ហើយ​កេះ​ដែកកេះ​ដុត​ឈើ​ដែល​នៅ​សេសសល់​លើ​រថយន្ត រួច​បើករថយន្ត​ចេញ​យ៉ាង​គ​គ្លើ​ន​រត់គេច​បាត់​ពី​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្រឡាំងកាំង ហើយ​ក៏​គេ​សង្កេត​ឃើញ​ថា គ្មាន​សមត្ថកិច្ច​ណា​បើករថយន្ត​ដេញ​តាម​ជនសង្ស័យ​នោះ​ឡើង ដែល​ជា​ហេតុ​ទុក​ឱកាស​មេ​ឈ្មួញ​បើករថយន្ត​ល្មើស​គេច​បាង់​ស្រមោល​ដោយ​សុវត្ថិភាព​ ។


​បច្ចុប្បន្ន​ វត្ថុ​តាង​ប្រភេទ​ឈើ​ចម្រុះ​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដោយឡែក​រថយន្ត​ត្រូវ​បាន​ជន​ល្មើស​នឹង​ម្ចាស់​ឈ្មោះ ធួ​ក និង​បក្សពួក​យក​សាំង​ដុត​ដើម្បី​បំភ័យ​សមត្ថកិច្ច រួច​បើក​រត់គេច​បាត់​នេះ សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​និង​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ នឹង​ស្វែងរក​រថយន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​យក​មក​ចំណាត់ការ​ឲ្យ​បាន ។

ជុំវិញ​ករណី​នៃ​ការ​បង្ក្រាប​បទល្មើស​ខាងលើ មហាជន​លោក​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ថា​! តើ​បុគ្គល​ឈ្មោះ ធួ​ក ជា​អ្នក​ណា? ឬ​មួយ​ក៏​ជា​អ្នក​រកស៊ី​ល្មើសច្បាប់​ម្នាក់​ដែល​មានការ​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៅ​តាម​ដងផ្លូវ ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អស់ហើយ បានជា​ហ៊ាន​ដឹក​ជញ្ជូន​បទល្មើស​ផល​អនុ​ផល​យ៉ាង​គ​គ្លើ​ន​បែប​នេះ កន្លង​មក​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បានជា​ច្រើន​ដង​មក​ហើយ​ដែរ ប៉ុន្តែ​ជន​នេះ គេ​ឃើញ​ជន​ខាងលើ នៅ​តែ​បន្ត​រកស៊ី​ដឹក​បទល្មើស​ព្រៃ​ឆ្លងកាត់​ទីស្នាក់ការ​សង្កាត់​ព្រៃឈើ​ជា​ច្រើន​កន្លែង​បាន​ដដែល​ ។

ពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិក្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​ផង ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មួយ​ចំនួន​ដែល​ជា​មន្ត្រី​ផ្លែ​ល្វា បាន​ឃុបឃិត​គ្នា​ជាមួយ​និង​ក្រុម​ឈ្មួញ​រកស៊ី​បំផ្លិចបំផ្លាញ​ព្រៃឈើ​ឲ្យ​ស័ក្ក​សម​នឹង ទោស​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដោយសារ​តែ​ការ​ស្វែងរក​លាភសក្ការៈ​ដាក់​ហោ​ប៉ាវ​រៀង​ៗ​ខ្លួន​នេះ បើ​មិន​ដូច្នោះ​ទេ​ព្រៃ​អង់​តែ​ន​ដែល​ជា​ជម្រក​សត្វព្រៃ​ដ៏​សារៈសំខាន់​របស់​រដ្ឋ ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ នឹង​ត្រូវ​បំផ្លិចបំផ្លាញ​អស់​នា​ពេល​ឆាប់​ៗ​នេះ​ជាក់​ជា​មិន​ខាន​។