ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកជា​ឆ្នាំ​ចាំតែ​ចាយ ឬ​ជា​ឆ្នាំ​ចាំតែ​រក​លុយ​ឱ្យ​គេ​ចាយ ?

1 ខែ មុន

បុរាណ​ភាសិត​ពោល​ថា និស្ស័យ​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ ថ្វីបើ​មនុស្ស​ខ្លះ​មាន​ឆ្នាំ​កំណើត​ដូច​គ្នា​មែន តែ​វាសនា​របស់​គេ​ខុស​គ្នា មាន​ន័យ​ថា ទោះបីជា​មនុស្ស​ប្រុស ឬ​ស្រី​កើត​ក្នុង​ឆ្នាំ​តែ​មួយ​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ពួក​គេ​អាច​មាន​និស្ស័យ​ជា​អ្នក​ពូកែ​រក​លុយ​ដូច​គ្នា​ដែរ ព្រោះ​អ្នកខ្លះ​ជា​ប្រភេទ​មនុស្ស​មាន​និស្ស័យ​ពូកែ​ខាង​ចាយ​លុយ​ទាល់តែ​អស់ ។…

បុរាណ​ភាសិត​ពោល​ថា និស្ស័យ​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ ថ្វីបើ​មនុស្ស​ខ្លះ​មាន​ឆ្នាំ​កំណើត​ដូច​គ្នា​មែន តែ​វាសនា​របស់​គេ​ខុស​គ្នា មាន​ន័យ​ថា ទោះបីជា​មនុស្ស​ប្រុស ឬ​ស្រី​កើត​ក្នុង​ឆ្នាំ​តែ​មួយ​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ពួក​គេ​អាច​មាន​និស្ស័យ​ជា​អ្នក​ពូកែ​រក​លុយ​ដូច​គ្នា​ដែរ ព្រោះ​អ្នកខ្លះ​ជា​ប្រភេទ​មនុស្ស​មាន​និស្ស័យ​ពូកែ​ខាង​ចាយ​លុយ​ទាល់តែ​អស់ ។ ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់ តោះ​! ទៅ​មើល​ទាំងអស់​គ្នា តើ​នៅ​ក្នុង​អត្ថបទ​នេះ​អ្នកជា​ឆ្នាំ​កំណើត​ចាំតែ​ចាយ​លុយ ឬ​ក៏​ជា​ឆ្នាំ​ចាំតែ​រក​លុយ​ឱ្យ​គេ​ចាយ ?

អ្នក​កើត​ជូត អ្នក​កើត​ឆ្នាំ​នេះ​នឿយ​ណាស់ ទាំងស្រី​ទាំងប្រុស​មិន​ចេះ​ចាយ​លុយ​គេ​ទេ រកបាន​ខ្លួនឯង​ហើយ នៅ​តែ​មិន​ចង់​ចាយ​ផង គេ​សន្សំ​សំចៃ​ខ្លាំង​បំផុត ព្រោះ​គេ​មានការ​ភ័យ​ខ្លាច​ចំពោះ​ភាព​ខ្វះខាត​នា​ថ្ងៃ​មុខ ។

អ្នក​កើត​ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​នេះ រក​មិនសូវ​បាន​មិនសូវ​ហ៊ាន​ចាយ​ទេ តែបើ​រកបាន​វិញ ចាយ​ដូច​ព្យុះ ទាំងប្រុស​ទាំងស្រី ខុស​តែ​មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ​ចេះ​ទុកដាក់​ខ្លះ បើ​មនុស្ស​ប្រុស​វិញ មិន​ទុក​ឱ្យ​សល់​ទេ ចាយ​អស់ហើយ​ចាំ​រក​ទៀត ។

អ្នក​កើត​ឆ្នាំខាល អ្នក​កើត​ឆ្នាំ​នេះ ខុសស្រឡះ​ពី​ការ​គិត​អ្នក​គ្រប់​គ្នា មិន​ស្រណុក​ចាំ​ចាយ​លុយ​ទេ ត្រូវ​តែ​រក​ខ្លួនឯង​ទើប​មាន​លុយ​ចាយ ហើយ​ចាយ​សន្សំ​ៗ មិន​ហ៊ាន​ចាយ​ច្រើន​ទេ គេ​ជា​មនុស្ស​ស្រលាញ់​លុយ​ណាស់ ។

អ្នក​កើត​ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​នេះ ទាំងប្រុស​ទាំងស្រី គឺ​ពូកែ​រក​ណាស់ ហើយ​ចាយ​ក៏​ពូកែ​ចាយ​ណាស់​ដែរ តិច​ៗ​មិន​ចាយ​ទេ បើ​ចាយ​ម្តង​ៗ​អស់ទាំង​ដុំ​ទាំង​បាច់​តែ​ម្តង ។

អ្នក​កើត​ឆ្នាំរោង អ្នក​កើត​ឆ្នាំ​នេះ បើជា​មនុស្ស​ស្រី​តែងតែ​ជា​អ្នករក​លុយ ឯ​មនុស្ស​ប្រុស​វិញ​ច្រើន​ស្រណុក​ចាយ​លុយ​គេ ពីរ​នាក់​នេះ ផ្ទុយ​គ្នា​ស្រឡះ​តែ​ម្តង ។

អ្នក​កើត​ឆ្នាំម្សាញ់ អ្នក​កើត​ឆ្នាំ​នេះ មួយ​ជីវិត​ជា​បុរស​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​លុយ​ធ្វើ​មាន​ធ្វើ​បាន ចំណែក​ស្រី​ជា​អ្នក​ប្រឹង​ចាយ ។

អ្នក​កើត​ឆ្នាំមមី មនុស្ស​ប្រុស​ឆ្នាំ​កំណើត​នេះ រក​លុយ​រហូត​មួយ​ជីវិត គ្មាន​លុយ​មិន​ខ្ចី​យកប្រពន្ធ តែ​បើជា​មនុស្ស​ស្រី​វិញ​រក​បណ្តើរ​ចាយ​បណ្តើរ រមែង​ចូល​ចិត្ត​ធ្វើ​ឱ្យ​ជីវិត​ស្រស់ថ្លា ។

អ្នក​កើត​ឆ្នាំមមែ ទាំងប្រុស​ទាំងស្រី​ដែល​កើត​ឆ្នាំ​នេះ រកបាន​ក្តី​រក​មិន​បាន​ក្តី ចាយ​គ្មាន​សល់ ព្រោះ​គម្រោង​ចំណាយ​ប្រចាំ​ថ្ងៃ​មិន​ច្បាស់លាស់​ទេ ។

អ្នក​កើត​ឆ្នាំវក អ្នក​កើត​ឆ្នាំ​នេះ​បើជា​ស្រី​ច្រើន​តែ​ជា​អ្នក​ពូកែ​រក​លុយ តែ​បើជា​មនុស្ស​ប្រុស ចាំតែ​ចាយ​ទេ ឬ​អាច​និយាយ​បាន​ថា​រាង​មិនសូវ​ឧស្សាហ៍​បន្តិច ។

អ្នក​កើត​ឆ្នាំរកា អ្នក​កើត​ក្នុងឆ្នាំនេះ ច្រើន​តែ​ជា​អ្នក​ពូកែ​រក​លុយ និង​ពូកែ​សន្សំ ទាំងប្រុស​ទាំងស្រី តែ​ម្តង ព្រោះ​គេ​ជា​មនុស្ស​មាន​គម្រោង​ចំណាយ​ច្បាស់លាស់ ។

អ្នក​កើត​ឆ្នាំច អ្នក​កើត​ចំ​ឆ្នាំ​នេះ បើជា​មនុស្ស​ស្រី​ពូកែ​រក​លុយ​ណាស់ តែ​ក៏​ចេះ​ចាយ​មិនធម្មតា​ដែរ ចាយ​ចង់​ច្រើន​ជាង​រក​ទៀត​ផង តែ​នាង​មាន​ខ្ទង់ចំណាយ​ត្រឹមត្រូវ បើជា​មនុស្ស​ប្រុស​វិញ​ចាំតែ​ចាយ​លុយ​ប្តី ឬ​ក៏​សង្សារ​ជា​និច្ច ។

អ្នក​កើត​ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​នេះ បើជា​មនុស្ស​ស្រី​រក​លុយ​ទុកដាក់​បាន​យ៉ាង​ល្អ​ប្រពៃ តែ​បើជា​មនុស្ស​ប្រុស​វិញ​ស៊ីចាយ​ហ៊ឺហា គ្មាន​ចេះ​គិត​ពី​ភាព​ខ្វះខាត​ថ្ងៃក្រោយ​ឡើយ ៕ សាន សារិន