គណបក្យលោកពូទីន ឈ្នះឆ្នោតសភាទៀត
យោងតាមលទ្ធផលដំបូងៗនៃការបោះឆ្នោតសភារុស្ស៊ីបានបង្ហាញថា គណបក្សកាន់អំណាចរុស្ស៊ី នៅតែជាអ្នកឈ្នះ។ លទ្ធផលចេញពីការិយាល័យបោះឆ្នោតត្រឹមតែ២១%បង្ហាញថា
យោងតាមលទ្ធផលដំបូងៗនៃការបោះឆ្នោតសភារុស្ស៊ីបានបង្ហាញថា គណបក្សកាន់អំណាចរុស្ស៊ី នៅតែជាអ្នកឈ្នះ។ លទ្ធផលចេញពីការិយាល័យបោះឆ្នោតត្រឹមតែ២១%បង្ហាញថា
ប្រទេសរុស្ស៊ី ៖ យោងតាមលទ្ធផលដំបូងៗនៃការបោះឆ្នោតសភារុស្ស៊ីបានបង្ហាញថា គណបក្សកាន់អំណាចរុស្ស៊ី នៅតែជាអ្នកឈ្នះ។ លទ្ធផលចេញពីការិយាល័យបោះឆ្នោតត្រឹមតែ២១%បង្ហាញថា គណបក្សលោកវ្ល៉ាឌីមៀរពូទីន ទទួលសំឡេងបានដល់៤៣,៣៩%។
តាមលទ្ធផលនោះគណបក្សលោកពូទីនមានសំឡេងនាំមុខគណបក្ស របស់ពួកកុំមុយនីស្តKPRFដែលទទួលសំឡេងបានត្រឹម២២,៨២% ហើយហាក់់ដូចជានៅ រក្សាសំឡេងភាគច្រើនបំផុតក្នុងសភាឌូម៉ា ទោះបីលទ្ធផលដំបូងទាំងនេះ បង្ហាញពីការចុះថយសំឡេងខ្លះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៦ក្ដី។ គណបក្សរុស្ស៊ីរួបរួមពេលនោះទទួលសំឡេងបានដល់ទៅ៥៤,២% ហើយពួកកុំមុយនីស្តទទួលបានសំឡេងត្រឹម១៣,៣%។
គណបក្សប្រឆាំងលោកពូទីនត្រូវបានដកចេញពីការបោះឆ្នោត។ អ្នកគាំទ្រមេដឹកនាំប្រឆាំងលោកអាឡិចសីណាវ៉ាល់នីដែលជាប់ឃុំឃាំង ជាប្រតិកម្មតប បានអំពាវនាវឲ្យបោះឆ្នោតគាំំទ្របេក្ខជនណាផ្សេង ដើម្បីច្រានបេក្ខជនរបស់គណបក្សរុស្ស៊ីរួបរួម ដែលចង់សំដៅលើបេក្ខជនកុំមុយនីស្ត។
អត្រាអ្នកចូលរួមបោះឆ្នោតមានក្នុងរង្វង់៤៥% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោត១០៨លាននាក់ គិតមកដល់ម៉ោង១៨ម៉ោងនៅក្រុងមូស្គូថ្ងៃទី១៩កញ្ញា គឹ៣ម៉ោងមុនបញ្ចប់ការបោះឆ្នោតនោះ ដែលប្រព្រឹត្តទៅដល់៣ថ្ងៃពីថ្ងៃទី១៧ដល់១៩កញ្ញា។ រយៈពេល៣ថ្ងៃនៃការបោះឆ្នោត បើតាមអង្គការក្រៅរដ្ឋាភិបាល GOLOS ដែលតាមដានមើលការបោះឆ្នោតថា ក្នុងការបោះឆ្នោត៣ថ្ងៃនោះ មានភាពមិនប្រក្រតីនានា។ តាមអង្គការនេះថាអាចមានភាពមិនប្រក្រតីជាង៤.៦០០ករណីត្រូវបានរាយការណ៍។
ប្រធានគណៈកម្មាធិការបោះឆ្នោតលោកស្រីអែលឡាប៉ាមហ្វីឡូវ៉ា បានបដិសេធការអះអាងពីការក្លែងបន្លំសន្លឹកឆ្នោត ដោយសរសើរពីតម្លាភាពនៃការបោះឆ្នោតនេះ។
ពលរដ្ឋ រុស្ស៊ី ជាង១០០លាននាក់ត្រូវបានអំពាវនាវឲ្យទៅបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា៤៥០រូប។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានបោះឆ្នោតតាមអនឡាញ ដោយលោកបច្ចុប្បន្នត្រូវនៅដាច់ពីគេ មកពីបណ្ដាមនុស្សនៅជុំវិញលោកឆ្លងកូវីដ-១៩៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ