អ្នកប្រដាល់ ម៉ានី ប៉ាក់គីអៅ នឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០២២
ទីក្រុងម៉ានីល ៖ កំពូលអ្នកប្រដាល់ និងជាអ្នកនយោបាយគឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយនៅថ្ងៃអាទិត្យ ទី១៩…
ទីក្រុងម៉ានីល ៖ កំពូលអ្នកប្រដាល់ និងជាអ្នកនយោបាយគឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយនៅថ្ងៃអាទិត្យ ទី១៩…
ទីក្រុងម៉ានីល ៖ កំពូលអ្នកប្រដាល់ និងជាអ្នកនយោបាយគឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយនៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ក្នុងនាមគណបក្ស PDP-Laban ។
ប៉ាក់គីអៅ វ័យ ៤២ឆ្នាំ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា បាននិយាយនៅក្នុងសុន្ទរកថា ផ្សាយផ្ទាល់អំឡុងពេលប្រជុំថា “ខ្ញុំជាអ្នកប្រដាល់ ហើយខ្ញុំនឹងក្លាយជាអ្នកប្រដាល់ទាំងក្នុងនិងក្រៅសង្វៀន” ។
លោកបន្តថា “ដល់ពេលហើយយើងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងភាពជាអ្នកដឹកនាំ” ។ ហើយបន្ថែមថា “ខ្ញុំកំពុងទទួលយកការតែងតាំងរបស់អ្នក(ពលរដ្ឋ) ជាបេក្ខជនប្រធានាធិបតី ប្រទេសហ្វីលីពីន” ៕
ចែករំលែកព័តមាននេះ