ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​​សំឡេង​ផ្ទុះ​ពេល​ភ្លៀង​ធ្លាក់​​មិន​ចាប់អារម្មណ៍ លុះ​រសៀល​ផ្អើល​ឃើញ​បុរស​លើ​ភ្លឺស្រែ

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​បាន​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​ណា​ល ថា គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ ដោយ​ខ្លួនប្រាណ​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​ណា​ល ថា គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ ដោយ​ខ្លួនប្រាណ​សាកស​.​ព​មាន​របួស​ស្នាម និង​ប្រឡាក់​ជោកជាំ​ដោយ​ឈា​.​ម ដែល​សង្ស័យ​ថា ជា​អំពើ​ឃាត​.​កម្ម​ដាក់​គ្រាប់បែក​បង្កៃ​ដោយសារ​តែ​គំនុំ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​ភ្លាម លោក​វរសេនីយ៍ត្រី ភួង ហាន ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រ​ណា​ល បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល ក៏​ឃើញ​ហេតុការណ៍​យ៉ាង​ដូច្នោះ​មែន ទើប​នាយ​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ដើម្បី​ជ្រាប​លើ​ករណី​ឃាត​.​កម្ម ដែល​បាន​កើតឡើង​នៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រង់​ចំណុច​វាល​គោក​យាង ព្រំប្រទល់​ឃុំ​ស្រ​ណា​ល និង​ឃុំ​ច​ន្លា​ស់​ដៃ នោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​នេះ​ដំបូង​ឡើយ គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហេម ភ​ន់ ភេទ​ស្រី ជា​កសិករ​រស់នៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​យក​សំណាប​ទៅ​ជួស​ស្រូវពង្រោះ​នៅ​វាលស្រែ ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​នៅ​លើ​ភ្លឺស្រែ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ឃើញ​ដូច្នោះ ឈ្មោះ ហេម ភ​ន់ ក៏​បាន​ទៅ​រាយការណ៍​ជូន​លោក​មេ​ភូមិ រំដេង ហើយ​លោក​មេ​ភូមិ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែ​ម្តង ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នោះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស់ ស្រុក​ក្រឡាញ់ ខេត្ត សៀមរាប ។ ហើយ​ខណៈ​ពេល​កើត​មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​មូលដ្ឋាន សមត្ថកិច្ច​តម្រូវ​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកស​.​ព ដើម្បី​ស្វែ​ករក​មូលហេតុ​នៃ​អំពើ​ស្លា​.​ប់រប​ស់ជន​រង​គ្រោះ​នោះ ។

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ នឹង​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​មក គណៈកម្មការ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​គឺ​ស្លា​.​ប់​ដោយសារ​ផ្ទុះ​គ្រាប់បែក ដែល​អាច​បណ្តាល​មក​ពី​មាន​ជនអនាមិក​បាន​យក​គ្រាប់បែក​នោះ ទៅ​បង្កៃ​ជាប់​នឹង​ទ្រូ​ដាក់​ត្រី​របស់​ជន​រង​គ្រោះ ហើយ​ខណៈ​ពេល​ជន​រង​គ្រោះ​ទៅ​លើក​ទ្រូ ដើម្បី​យក​ត្រី​នោះ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​គ្រាប់បែក​នោះ​ផ្ទុះ ធ្វើ​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​ទៅ ដែល​ក្នុង​នោះ​នៅ​លើ​ដងខ្លួន​សាកស​.​ព​ជន​រង​គ្រោះ គឺ​ឃើញ​មាន​ស្លាកស្នាម​របួស​ត្រង់​.​ក និង​ភ្លៅ​ខាងស្ដាំ​ដាច់​ដោយ​ឈា​.​ម ។

តាម​ព័ត៌មាន​ពី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រំដេង ឃុំ​ស្រ​ណា​ល បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ផ្ទុះ​គ្រាប់បែក​នេះ គឺ​លឺ​ស្នូរ​តាំងពី​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​មក​ម្ល៉េះ ដែល​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​ស្នូរ​រន្ទះបាញ់​ផង​ដែរ ដូច្នោះ​អ្នក​ភូមិ ក៏​ដូច​ជា​ក្រុម​គ្រួសារ​មិន​មានការ​ចាប់អារម្មណ៍​ថា គឺជា​រឿង​ផ្ទុះ​គ្រាប់បែក​នោះ​ទេ ទើបរ​ហូល​ដល់​ថ្ងៃត្រង់ ក៏​មានការ​ភ្ញាក់ផ្អើល​លើ​ករណី​នេះ​តែ​ម្តង ។

តែ​ទោះជា​យ៉ាងណា​ក្តី អំពើ​ឃាត​.​កម្ម​ពី​សំណាក់​ជនអនាមិក ដាក់​គ្រាប់បែក​បង្កៃ​ជាប់​ទ្រូ ប្រល័យ​យក​ជីវិត​មនុស្ស​ខាងលើ​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​មុខមាត់​ឃាត​.​ករ ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ