ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ នៅ​តែ​ប្រកាស​ត្រៀមខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​របស់​​លោក​ សុខ សុខ​សប្បាយ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​អប់រំ យុវ​ជន និង​កីឡា បាន​មាន

រាជធានីភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​របស់​​លោក​ សុខ សុខ​សប្បាយ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​អប់រំ យុវ​ជន និង​កីឡា បាន​មាន ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​ជាតិ (National Games) លើក​ទី​៣ នៅ​តែ​ប្រកាស​ត្រៀមខ្លួន ដោយ​គ្រោង​នឹង​រៀប​ចំ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ​២០២២ ប្រ​សិន​បើ​ស្ថាន​ភាព​កូ​វី​ដ​-១៩ ​ធូរស្រាល​ ​។ ការ​ប្រកាស​ត្រៀម​ខ្លួន ក៏​ដើម្បី​ពង្រឹងកម្លាំង​ឆ្ពោះ​​ទៅ​ធ្វើ​ម្ចាស់​​ផ្ទះ ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេ​ម និង​អា​ស៊ា​ន ប៉ា​រ៉ា​​ហ្គេ​ម នៅ​ឆ្នាំ​២០២៣ ជា​លើក​ដំបូង​ផង​ដែរ​។

ការ​លើក​ឡើង​របស់​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ខាង​លើ បន្ទាប់​ពី​​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ ស្ដី​ពី​ការត្រៀម​លក្ខណៈ​រៀប​ចំ​ការ​ប្រ​កួតកី​ឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២២ តាម​ប្រ​ព័ន្ធ​អន​ឡាញ (Zoom) ដោយ​មានការ​ចូល​រួម​ពី​តំ ​ណា​ង​ស​ហ​ព័ន្ធ​កី​ឡា​ជាតិ​ទាំង​អស់ និង​មន្ទីរ​អប់​រំ យុវ​ជន និង​កីឡា គ្រប់​រាជ​ធានី​-​ខេត្ត រួម​ទាំង​នា​យក​ដ្ឋា​ន ជំ​នា​ញ​របស់​ក្រ​សួង អប់រំ យុវ​ជន និងកីឡា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​។

​លោក​ សុខ សប្បាយ​ បាន​គូសបញ្ជាក់​ថា កិច្ច​ប្រ​ជុំ​នេះ​រៀប​ចំ​ឡើង ​ដើម្បី​ផ្ដល់​ព័​ត៌​មាន​ឲ្យ​បាន​មុន​ពេល​វេលា​ដល់​សហព័ន្ធ​កីឡា​ជាតិ និង​មន្ទីរ​គ្រប់​រាជ​ធានី​-​ខេត្ត ឲ្យ​បាន​ដឹង​ពី​គោល​បំ​ណ​ង​នៃ​ការ​រៀប​ចំ​ការប្រ​កួត​កីឡា​ជាតិលើក​ទី​៣ ដែល​គ្រោង​នឹង​រៀប​ចំ នា​ឆ្នាំ​២០២២ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូ​វី​ដ​-១៩ ​ធូរស្រាល​ ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ បាន​ត្រៀម​ផែនការ និង​ប្រ​កប ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ត្រៀម​ខ្លួន ចូលរួម​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារ​សំ​ខាន់​នេះ​។

​លោក​​បន្ដ​ថា «​យើង​យល់​ច្បាស់​អំពី​ស្ថានភាព​កូ​វី​ដ ហើយ​ក៏​យើង​មិន​អាច​ឆ្លើយ​ថា ១០០% យើង​នឹងរៀប​ចំ​កីឡា​ជាតិ​ដែរ គ្រាន់​តែ យើង​ត្រៀម​លក្ខណៈ​ត្រៀមខ្លួន​ឲ្យ​បានគ្រប់​ជ្រុង​ជ្រោយក្នុង​ឆ្នាំ​២០២២ នៅ​ពេល​បរិ​យា​កាស​អំណោ​យ​ផល គឺ​យើង​នឹង​ធ្វើ តែ​បើ ​យើង​អត់​ត្រៀម យើង​អត់​មាន​ផែន​ការ​ទេ គឺ​យើង​អាច​មិន​មាន​លទ្ធ​ភាព​ធ្វើ ហើយ​បើ​ធ្វើ​ក៏​មិន​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​វាមាន​ប្រ​សិទ្ធ​ភាព ហើយ​អាច​ពង្រឹង និង​ពង្រីក​វិសាល​ភាព​ក្នុង​កី​ឡា​ជាតិ សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ ម្ចាស់​ផ្ទះ​ដែរ​»​។

អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដដែល​បន្ដ​ថា កីឡា​ជាតិ​លើក​ទី​៣ គ្រោង​នឹង​រៀប​ចំ​ ស្រប​តាម​ផែន​ការ​យុទ្ធ សាស្ដ្រ​​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ទាំង​វិញ្ញាសា និង​ប្រភេទ​កីឡា ដែល​ត្រៀម​រៀបចំ រហូត​ដល់​៣៩​ប្រភេទ​កីឡា បូក​រួម​ទាំង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កចំនួន​៧​ប្រភេទ​​កីឡា​ទៀត​។ នេះ​គឺ​ជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​ធំ​នៃ​កីឡា​ជាតិ បន្ទាប់​ពីទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​រាជ​រ​ដ្ឋា​ភិ​បាល ដ្បិត​ការ​ប្រ​កួត​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៦ រៀប​ចំ​ត្រឹម​១៥​ប្រ​ភេទ​កីឡា និង​ការ​ប្រ​កួត​លើកទី​២ ឆ្នាំ​២០១៨ ពង្រីក​ការ​រៀប​ចំ​ត្រឹម​២៧​ប្រភេទ កីឡា​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​២​ឆ្នាំ​ម្ដង ដើម្បី​បំ​ផុស​ស​កម្ម​ភាព​លេង​កីឡា និង​ជំ​រុញ​ការ​អភិ​វ​ឌ្ឍ​វិ​ស័​យ​កី​ឡា​ជាតិ ស្រប​តាម​ផែន​ការ​មេ​នៃ​ដំ​ណើ​រ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេ​ម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​។ ប៉ុន្ដែ​ក្រោយ​រៀប​ចំ​បាន​២​លើក ​កាល​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨ ព្រឹត្ដិ​ការណ៍​លើក​ទី​៣ ដែល​គ្រោង​រៀបចំ នៅ​ឆ្នាំ​២០២០ ត្រូវ​បាន​ខក​ខាន​ទៅ​វិញ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រហូត​មក​ទល់​ពេល​នេះ ទើប​កម្ពុជា​ត្រៀម​រៀប​ចំ​ជា​ថ្មី ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​មួយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ ព្រឹត្តិ​​ការណ៍​ជា​ប្រ​វ​ត្តិ​សាស្ដ្រ​នា​ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ