ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងលុយរៀលធៀបនឹងលុយប្រទេសសំខាន់ៗ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨៤ រៀល លក់ចេញ ៤៨៣២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៣ រៀល លក់ចេញ ២៩៩២ រៀល ។

ថ្ងៃនេះផងដែរ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៩ រៀល លក់ចេញ ៣៧៤៦ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៧ រៀល លក់ចេញ ៣៥១ រៀល ។

ទន្ទឹមនេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៣ រៀល លក់ចេញ ៣០៥៣ រៀល ហើយ  ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៤ រៀល ខណៈដែល ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕             

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ