ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! កាក់​​ ១ សេន បែរជា​​ដេញថ្លៃបាន​ដល់​ទៅ ១០ លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​លើ​លោក​នេះ អ្វី​ៗ​គ្រប់យ៉ាង​ពិតជា​អាច​កើត​មាន​ពិតមែន និង​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ពិតជា​មិន​អាច​នឹក​ស្មាន​ដល់ តួយ៉ាង​ដូច​ជា សម្ភារៈ របស់របរប្រើប្រាស់ វត្ថុ​បុរាណ​នានា សុទ្ធតែ​អាច​មាន​តម្លៃលើស​ពី​តម្លៃពិត​របស់​វា…

រាជធានីភ្នំពេញ ៖ នៅ​លើ​លោក​នេះ អ្វី​ៗ​គ្រប់យ៉ាង​ពិតជា​អាច​កើត​មាន​ពិតមែន និង​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ពិតជា​មិន​អាច​នឹក​ស្មាន​ដល់ តួយ៉ាង​ដូច​ជា សម្ភារៈ របស់របរប្រើប្រាស់ វត្ថុ​បុរាណ​នានា សុទ្ធតែ​អាច​មាន​តម្លៃលើស​ពី​តម្លៃពិត​របស់​វា មាន​ន័យ​ថា ​របស់​ទាំងនេះមាន​អាយុកាល​កាន់តែ​យូរ វា​ពិតជា​មាន​តម្លៃ​កាន់តែ​ខ្ពស់ ​។

នៅ​ក្នុង​បញ្ជី​កាក់​ដែល​ថ្លៃ​ជាងគេ​លើ​លោក​មាន ចំនួន ​១០​ កាក់ ប៉ុន្តែ​យើងសូម​លើកយកកាក់​តែ ​១ មក​បង្ហាញដែល​វាជា​កាក់​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ ។ វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​កាក់ ១ ដុល្លារ​ ឬ ២០ ដុល្លារ​អាច​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​នៅ​លើ​កាក់​ខ្លះ មាន​ពាក្យ​ដែល​បាត់ ឬ​កំហុស​ក្នុង​ការ​បោះពុម្ព ដែល​វា​បាន​ក្លាយជា​កាក់​កម្រ ​។


កាក់ ដែល​មានឈ្មោះ​ថា ​៖ Flowing Hair Silver/Copper Dollar (១៧៩៤/៥) កាក់​នេះ​មាន​តម្លៃ ១០ លាន​ដុល្លារ​អា​មេ​រិ​ក វា​បាន​ជាប់​កំណត់​ត្រា​ជា​កាក់​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​ ២០១៣ ​។ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​នៅ Numismatic ជឿជាក់​ថា ​នេះ​គឺជា​កាក់​ប្រាក់​ដំបូង​បំផុត ដែល​ត្រូវ​បាន​ចែង និង​ចេញ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក​ ។

អណ្តូងរ៉ែ​នៅ​ក្នុងសហរដ្ឋអាមេរិក បាន​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ ១៧៩២ នៅ​ក្នុង​រយៈពេល ២ ​ឆ្នាំ​ដំបូង​នៃ​ការ​បើក​នេះ សហរដ្ឋអាមេរិក​បាន​ផលិត​ប្រាក់​កាក់​ដែល​ធ្វើ​តែ​ពី​ស្ពាន់ និង​កាក់​ដែល​មាន​លំនាំ​ស្រាប់តែ​ប៉ុណ្ណោះ ក្រោយមក​ទើប​កាក់​ចាប់ផ្តើម​ផលិត​ពី​ប្រាក់​ ។ ក្រុម​អ្នក​ប្រមូល​កាក់ ដើម្បី​រក្សា​ទុក​កាក់​ប្រវត្តិសាស្ត្រ បាន​និយាយ​ថា ​កាក់​ទាំងនេះ​មាន​អាយុកាល​មិន​ក្រោម ២០០ ឆ្នាំ​នោះ​ទេ ដូចនេះ​បានជា​ប្រាក់​កាក់​អស់ទាំង​នេះ​រឹតតែ​មាន​តម្លៃ​កប់​ពពក​បែប​នេះ​ ៕ ប្រភព​ ៖ wealthygorilla

អត្ថបទសរសេរ ដោយ