ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​សិល្បៈ​​​មិន​បាន​ប៉ុន្មាន​ផង សឿ សុធា​រ៉ា បែរ​ជា​​បោះពាក្យ​សម្តី​យ៉ាង​ចាក់​ដោត

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់​អ្នក​នាង សឿ សុធា​រ៉ា បាន​បោះពាក្យ​ហាក់​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្លួន​បាន​ពើបប្រទះ តើ​បញ្ហា​ដែល​នាង​កំពុង​តែ​ជួប​នោះ​ជា​រឿង​អ្វី? ប៉ុន្តែ​អ្នក​នាង សឿ សុធា​រ៉ា ហាក់​បង្ហាញ​អារម្មណ៍​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង សឿ សុធា​រ៉ា បាន​បោះពាក្យ​ហាក់​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្លួន​បាន​ពើបប្រទះ ក្នុង​ពេល​ដែល​នាង​ទើបតែ​ឈាន​ជើង​ចូល​សិល្បៈ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ​។ ដោយ​មិន​បញ្ជាក់​ថា តើ​បញ្ហា​ដែល​នាង​កំពុង​តែ​ជួប​នោះ​ជា​រឿង​អ្វី? ប៉ុន្តែ​អ្នក​នាង សឿ សុធា​រ៉ា ហាក់​បង្ហាញ​អារម្មណ៍​រំគាល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង ខណៈ​ពេល​នាង​បាន​ព្យាយាម​ដោះស្រាយ​។

សឿ សុធា​រ៉ា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ​នេះ ខ្ញុំ​បាន​មាន​បំណង​ជួយ​ចិញ្ចឹម​មើលថែ​ជីវិត​គ្រួសារ​ខ្ញុំ​ទាំងអស់ ជា​ពិសេស​គឺ​ឪពុក​ម្តាយ​ចាស់​របស់ខ្ញុំ​»​។ នាង​ថា «​គិត​ទៅ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​តាំងពី​អាយុ​៦​ឆ្នាំ ទោះបី​ថា ការ​ជួយ​តិច​ក្តី ច្រើន​ក្តី ព្រោះ​ខ្ញុំ​ក្រ​ដែរ​។ តែ​នៅ​គ្រា​ចុង​ក្រោយ​នេះ ខ្ញុំ​ទើបតែ​បាន​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​វិញ ខ្ញុំ​ចាប់អារម្មណ៍​ថា ពេល​ខ្ញុំ​មាន​បញ្ហា​តិច​តូច ខ្ញុំ​កំពុង​បាន​ព្យាយាម​ដោះស្រាយ​ដោយ​មាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ប្រយ័ត្ន​បំផុត ហើយ​ខំ​ទប់ទល់​ណាស់ តែ​នៅ​ទប់​មិន​ជាប់​ទៀត ព្រោះ​ខ្ញុំ​ចង់​សុខ រស់នៅ​សាមញ្ញ​ធម្មតា​ៗ តែ​ពេល​ខ្ញុំ​ខំតស៊ូ​ឈាន​ចូល​សិល្បៈ​វិញ បែរជា​មានរឿង​គួរ​អោយ​ខ្ញុំ​គិតពិចារណា​ទៅ​វិញ​»​។

សឿ សុធា​រ៉ា បាន​ចោទ​ជា​សំណួរ​ថា «​តើ​អាច​មានរឿង​អ្វី​នៅ​ពីក្រោយ​ខ្នង​ក្រោយ ពេល​ខ្ញុំ​បាន​វិញ​ត្រឡប់​មក​បំពេញការងារ​សិល្បៈ​របស់ខ្ញុំ​វិញ​ដែល​ទេ​….​?​»​។

ជា​ការ​កត់​សម្គាល់ការ​បញ្ចេញ​សារ​ខាងលើ​ពី​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ ចាត់ទុកជា​លើក​ដំបូង បន្ទាប់​ពី​នាង​បាន​ជួប​រឿង​ចម្រូងចម្រាស់​មួយ​ពាក់ព័ន្ធ​បញ្ហា​លុយ​តុងទីន​។ គួរ​រំលឹក​ថា រឿង​លុយ​តុងទីន សឿ សុធា​រ៉ា ជំពាក់​គេ ឥឡូវ​ធ្លាយ​ដល់​តារា​សម្តែង​ម្នាក់​ទៀត

ស្ត្រី​ម្នាក់ រួម​ទាំង​អ្នកសិល្បៈ​ម្នាក់​ផង​ដែរ បាន​ធ្វើការ​ចោទប្រកាន់​ទៅ​តារា​រូប​នេះ​ថា កំពុង​ព្យាយាម​គេចវេស​មិន​ព្រម​ដោះស្រាយ​លុយ​តុងទីន​ដែល​នៅ​សេសសល់​។ ពួក​គេ​ហាក់​មិន​សប្បាយចិត្ត ត្បិត​ពួក​គេ​បាន​ព្យាយាម​ទាក់ទង​អ្នក​នាង សឿ សុធា​រ៉ា ជា​ច្រើន​ដង តែ​មិន​បាន​សម្រេច ដើម្បី​អោយ​តារា​រូប​នេះ​ជួយ​ទូទាត់​លុយ​ដែល​នៅ​សល់​នោះ​។

ទោះជា​យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា ដំណើរការ​នៃ​ការ​ដោះស្រាយ​របស់​អ្នក​នាង សឿ សុធា​រ៉ា ពាក់ព័ន្ធ​លុយ​តុងទីន​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​ណាមួយ​ណា​ហើយ ខណៈ​ពេល​ភាគី​ដែល​នាង​ជំពាក់​នោះ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ