ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ទៅ​ការ​ក្មួយ លុះប្រពន្ធ​​ឱ្យ​​លុយ​តិច ប្តី​​ឡើង​លើ​ផ្ទះ​ខ្ទាស់​គន្លឹះទ្វារ សម្ងំធ្វើរឿងមួយ​ផ្អើ.ល​

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖​ បុរសម្នាក់​ចាក់​សាំ.ង​ដុ.ត​ ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង ​និង​​ឆេះ​ទាំង​ផ្ទះ​សល់​តែ​គ្រោងឆ្អឹ.ង ដោយ​

ខេត្តស្វាយរៀង ៖​ បុរសម្នាក់​ចាក់​សាំ.ង​ដុ.ត​ ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង ​និង​​ឆេះ​ទាំង​ផ្ទះ​សល់​តែ​គ្រោងឆ្អឹ.ង ដោយ​សារ​តែ​ខឹង​រឿង​សុំ​ប្រពន្ធ​ទៅ​ចូលរួម​ក្នុង​ពិធីមង្គល​ការ​ក្មួយ​នៅ​ខេត្តស្ទឹងត្រែង ហើយ​ប្រពន្ធ​ឲ្យ​លុយ​តិច មិន​សម​តាម​បំណង ក្រោយមក​ក៏​ទៅ​ទិញ​សាំង​យក​​ឡើង​លើ​ផ្ទះ​បិទ​គន្លឹះទ្វារ​ រួច​ចា.ក់​សាំង​ដុ.ត​បែបនេះតែម្តង ។​

​ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​ខែកញ្ញា​ ឆ្នាំ​២០២១ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តុំ ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។

បុរស​​រងគ្រោះដែលបាត់បង់ជីវិត​​​ខាងលើ​ឈ្មោះ​យង់ ផល្លា ហៅ​តឿ អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ​អ៊ូ នាង អាយុ​៤៨​ឆ្នាំ​ មានកូន​​ចំនួន​៣​នាក់​ (ស្រី​ម្នាក់) ​កូន​ទី​១-ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ កូន​ទី​២-ទៅ​រៀន​នៅ​ប្រទេស​វៀតណាម និងកូន​ទី​៣-ទៅ​រៀន​នៅ​រាជធានី​ភ្នំពេញ​ ។ គ្រួសារ​នេះ​​មាន​ទី​លំ​ក្នុងភូមិ​ឃុំកើតហេតុ​ខាងលើ​ ។

តាម​ប្រភពពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​​រងគ្រោះ​កើត​ជម្ងឺ​ស​រ​សៃ​ប្រសាទ ​នៅពេល​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច តែងតែ​ខឹង​តូចចិត្ត និង​ធ្លាប់រ​ត់ទៅ​​បញ្ចប់​ជីវិត​ម្តង​ជា​២​ដង​រួច​មក​ហើយ ក៏​ប៉ុន្តែ​ប្រពន្ធ​ដឹង​ ក៏​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ទាន់​ពេល ។ លុះ​​ម្តងនេះ​ គឺ​បុរសរងគ្រោះ​បាន​សុំ​លុយ​ប្រពន្ធ​ទៅ​ចូលរួម​ក្នុង​ពិធីមង្គល​ការ​ក្មួយ​នៅ​ឯ​ខេត្តស្ទឹងត្រែង ហើយ​ប្រពន្ធ​ឱ្យ​លុយ​តិច​ពេក​ ​ទំនងជា​ខឹង​ និង​តូច​ចិត្ត​ ក៏ទៅ​ទិញ​សាំង ហើយ​ដាក់​គន្លឹះទ្វារ​រួច​ចាក់​សាំ.ង​ដុ.ត​ បណ្តាល​ឱ្យ​ឆេះទាំងផ្ទះ និង​បាត់បង់ជីវិត​ក្នុង​ភ្នក់ភ្លើងបែបនេះ​តែ​ម្តង​។

តាម​ប្រភពពីសមត្ថកិច្ច​បាន​​បន្ត​ថា ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុងខាងលើ​​នេះ មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ សង់​អំពី​ថ្ម​ក្រោម ​ឈើ​លើ ​និង​បាត់បង់​ទ្រព្យសម្បត្តិ​រួម​មាន​ ​ប្រាក់​១​ម៉ឺន​ដុល្លារ​, ប្រាក់​​២​លាន​រៀល​, មាស​២​តម្លឹង ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​​។

​តាម​ប្រភពពី​​ស្ត្រី​ជា​ប្រពន្ធ បាន​​រៀបរាប់​ឱ្យ​ដឹង​​ថា មុន​ពេលកើតហេតុ​ ប្ដី​របស់​គាត់​បាន​មក​សុំ​លុយ​ពី​គាត់ ដើម្បី​ទៅ​ចូលរួមមង្គល​ការក្មួយ នៅ​ឯ​ខេត្តស្ទឹងត្រែង ហើយ​ពេល​នោះ គាត់​ក៏​បានឱ្យ​លុយ​មួយ​ចំនួន​ទៅ​ប្តី​ ប៉ុន្តែ​មិនដឹង​ថា ប្តី​គាត់​អន់ចិត្ត​រឿង​លុយ​តិច​ឬ​ក៏​យ៉ាងណា​នោះ​ទេ ស្រាប់តែ​ប្តី​របស់​គាត់​ខ្ទាស់​គន្លឹះទ្វារ​សម្ងំ​នៅ​ក្នុងផ្ទះ ហើយចាក់សាំ.ង​​ដុ.ត​​បែប​នេះ​តែ​ម្តង​។

ស្ត្រីជា​ប្រពន្ធបានបន្តទៀត​ថា នៅ​​មុន​ពេល​ចា.ក់​សាំង​ដុ.ត​​នោះ​ដែរ ​គាត់​ឃើញប្តី​​យួ​រ​សាំង​ឡើង​លើ​ផ្ទះ​ ហើយ​គាត់​ក៏​បានស្រែក​​ឆោឡោ ​និង​​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយដែរ​ ក៏​ប៉ុន្តែ​​ប្តី​បាន​កាន់​កាំបិ.ត​ផ្គា.ក់​នៅ​ក្នុង​ដៃ ហើយ​​គំរា.ម​ថា បើ​អ្នក​ណា​ហ៊ាន​ចូល​គឺ​កា.ប់ចោល​ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ចូលចា.ប់​ ឬ​ជួយ បន្ទាប់​មក​ប្តីរបស់គាត់​ក៏​ឡើង​លើ​ផ្ទះ​បិទ​គន្លឹះទ្វា​រ​ រួច​ចាក់​សាំ.ង​ដុ.ត​ ​បង្កជា​អគ្គិភ័យ​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ ឆេះ​ទាំង​ផ្ទះ បណ្ដាល​អោយ​ប្តីរបស់គាត់​​បាត់បង់ជីវិត​ក្នុង​ភ្នក់ភ្លើង​តែ​ម្តង​ ។ ​ចំណែក​ប្រជាពលរដ្ឋ​ និង​អ្នក​ជិតខាង​បាន​ត្រឹមតែ​ស្រែក​ឆោឡោ ហើយ​ប្តឹង​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មក​ជួយ​អន្តរាគមន៍​ដែរ​ ប៉ុន្តែ​អ្វី​ៗ​គឺ​ហួសពេល​ទៅ​ហើយ​។

ក្រោយ​កើតហេតុ​ អ្នក​ភូមិ​ក៏​ដូច​ជា​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ​ហើយ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​ពន្លត់​ដែរ ប៉ុន្តែ​ដោយ​សារ​ភ្លើងឆាប​​ឆេះ​ខ្លាំង​ទៅ​ហើយ មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទើប​​បណ្ដាល​ឱ្យ​ឆេះផ្ទះ​អស់​​ទាំងស្រុង​ និង​​បុរសជា​ប្តីបាត់បង់ជីវិត​ក្នុងភ្នក់ភ្លើង​តែ​ម្ដង​ ៕​